
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្លាស់ប្ដូរ លោក វ៉ៅ សុខា ដែលជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ឲ្យមកកាន់ភារកិច្ចថ្មី។ នេះបើតាមប្រកាស ដែលបានចេញផ្សាយថ្ងៃ០៨ មិថុនាឆ្នាំ ២០២០នេះ។
សេចក្ដីប្រកាសនេះក៏បានសម្រេចតែងតាំងលោក សុទ្ធ ពុទ្ធិម៉ានីន ធ្វើជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប ជំនួសវិញ៕

