រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលមានអត្តលេខ ៥៤៤៣៣ ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមអនុក្រឹត្យលេខ ៤៦៣អនក្រ តត ដែលចុះថ្ងៃទី ២៧ កញ្ញា ឆ្នាំ ២០២១។

ចំណែកលោក ឧត្តមសេនីយ៍ទោ សៅ​ ច័ន្ទកុសល្យ ដែលជាអតីតប្រធាន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែនវិញ។

សូមជម្រាបជូនដែរថា មុនការតែងតាំងនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន គឺមានតួនាទីជា អនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង៕