រាជធានីភ្នំពេញ៖ លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ ក៏បានប្រកាសពីការត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោ ហ៊ុន សែន ចំនួន ១លានដុល្លារ ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ។

ការប្រកាសពីការបរិច្ចាគនេះ ក្រោយសារក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ក្នុងដំណាក់កាលដំបូង សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នាព្រលប់ថ្ងៃទី៧ ធ្នូ ២០២០នេះ ។

សូមរំលឹកជូនផងដែរថា លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏ធ្លាប់បានបរិច្ចាគថវិការ៦០ម៉ឺនដុល្លារ ដើម្បីជួយប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀងរួចមក ដែលឆ្លើយតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន៕