លោកឧកញ៉ា គីម ហ៊ាង

រាជធានីភ្នំពេញ៖ លោកឧកញ៉ា គីម ហ៊ាង បានប្រកាសពីការផ្ដល់ឱកាស អោយមានម្ចាស់ហ៊ុនបន្ថែមដើម្បីចូលរួមជាមួយអាជីវកម្មរបស់លោកផ្ទាល់។ នេះបើតាមការផ្សាយរបស់លោកតាមបណ្ដាញសង្គម នាថ្ងៃទី៦ កក្កដា នេះ។

លោកឧកញ៉ា បានលើកឡើងថា៖ ដោយសារខ្ញុំត្រូវការដើមទុនបន្ថែមសម្រាប់សាងសង់បុរី និងខុនដូ ហើយមិនចង់ខ្ចីលុយធនាគារសូម្បី១រៀលទើបខ្ញុំសម្រេចចិត្តបើកឱកាសអោយមានម្ចាស់ហ៊ុនបន្ថែមដើម្បីជួយរុញអាជីវកម្មអោយកាន់តែលឿន និងកាន់តែរីកចំរើនទៅមុខជានិច្ច!

លោកឧកញ៉ា បន្តបញ្ជាក់ពីការចួលរួម៖ លោកអ្នកដែលមានលុយហើយចាប់អារម្មណ៌ចង់ចូលហ៊ុន តាមលទ្ឋភាពពី ៥០ ០០០ដុល្លារ ដល់ ១លានដុល្លារ ។ សូមទាក់ទងតាមលេខ012 96 2000 ជា Telegram ដើម្បីកំណត់ពេលមកស្តាប់បទបង្ហាញពីគំរោងដោយខ្ញុំមិនឆ្លើយតបសំនួរណាទាំងអស់តាម Facebook ឬ Messengerទេ!

នេះគឺជាអាជីវកម្មផ្នែកសាងសង់បុរីនិងខុនដូ ដែលខ្ញុំបាទកំពុងធ្វើ ហើយយើងមានភ្នាក់ងារលក់រាប់រយនាក់របស់ KW Cambodia ចាំជួយលក់នៅទូទាំងប្រទេស៕