ពេលដែលអ្នកមានគំនិតល្អអ្នកតែងតែចង់អោយវាក្លាយជាកាពិត ហើយគ្រប់គ្នាអាចចាប់ផ្ដើមអាជីវកម្ម ដោយមិនគិតពីអាយុ។សម្រាប់សហគ្រិន ការក្រោកពីព្រឹកព្រលឹម គឺជារឿងធម្មតា ព្រោះគេមិនចង់អោយពេលវេលានេះដើរទៅដោយឥតប្រយោជន៍នោះទេ។

បើតាមការសង្កេតជាទូទៅ សហគ្រិនភាគច្រើន ដែលអាចដាក់អោយក្រុមហ៊ុនមួយដំណើរការបានដោយជោគជ័យគឺតែងតែមានឥរិយាបទ បួនយ៉ាងរួម គឺ

១        ចំណង់ចំនូលចិត្ត

ស្ថាបនិកម្នាក់ តែងតែមានការជំរុញចិត្ត ដើម្បីស្វែងរកគោលបំណងរបស់ខ្លួន លើសពីប្រតិបតិការរបស់អាជីវកម្ម។គោលដៅសម្រាប់ការបើកអាជីកម្មមួយគឺមានបំណង ច្បាស់សាល់ដើំម្បីដោះស្រាយបញ្ហាណាមួយសម្រាប់អតិថិជនអោយមានភាពល្អប្រសើរ។ ប្រសិនបើអ្នកមានចំណង់ចំនូលចិត្ត ចំពោះការចាប់ផ្ដើមអាជីវកម្មវានឹងជម្រុញអ្នកអោយធ្វើអ្វីមួយ គឺដើម្បីអោយគំនិតអ្នកក្លាយជាការពិត។ គ្មានចំណុចដ៏សំខាន់នេះ អ្នកនឹងខ្វះកម្លាំងជម្រុញចិត្តដ៏ចាំបាច់មួយ ដើម្បីចំណាយរាល់ពេលព្រឹកព្រលឹម និងយប់ជ្រៅធ្វើយ៉ាងណាអោយអាជីវកម្មមានការរីកចំរើន ។

២        ការតស៊ូព្យាយាម

សហគ្រិននឹងត្រូវជួបឧបសគ្គជាច្រើនហើយអ្នកចាំបាច់ត្រូវដោះស្រាយ ដោយមិនអាចគេចវេសនោះទេ។ ការចាប់ផ្ដើមអាជីវកម្ម អ្នកមិនអាចធ្វើអោយហើយ ក្នុងពេលតែមួយយប់បានទេ ហើយការប្រែក្លាយគំនិតរបស់អ្នកអោយក្លាយជាការពិត គឺត្រូវការពេលវេលាមួយជាក់លាក់។ អ្វីដែលធ្វើអោយសហគ្រិនមួយខ្លាំង គឺការអំណត់ព្យាយាម ដើម្បីភាពរីកចម្រើនក្នុងក្រុមហ៊ុន ទោះបីអ្នកអាចនឹងត្រូវបិទអាជីកម្មប៉ុន្មានដងក៏ដោយ។ បើគ្មានការតស៊ូទេ អ្នកប្រហែលជាមិនអាចបើកដំណើរការ ឬនឹងបិទអាជីវកម្មតែម្ដង ។

ការតាមដានជាកត្តាសំខាន់ ព្រោះអតិថិជនប្រហែលជាមានការមិនពេញចិត្ត ក្នុងការចាប់ផ្ដើមដំបូង។ តែបើអ្នកបង្ហាញពីការតស៊ូ ក្នុងការព្យាយាមកែប្រែយុទ្ធសាស្ត្រ ធ្វើអោយវាដំណើរការល្អអ្នកប្រហែលជាជោគជ័យ។

៣        ប្រភពធនធាន

សមត្ថភាពសំខាន់របស់សហគ្រិនគឺ ដឹងពីរបៀបនៃទាញយកផលអោយបានច្រើន ពីអ្វីដែលមាន។ ទ្រព្យសកម្មអាចមានកំណត់ ដូច្នេះអ្នកត្រូវប្រើប្រាស់វាអោយមានប្រយោជន៍បំផុត។ ធនធានមនុស្ស អាចនឹងពិបាករក តែអ្នកត្រូវដឹងពីរបៀប នៃការស្វែងរកបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដ អោយបានលឿនទាន់ពេលវេលា។ ការភា្ជប់បណ្ដាញទំនាក់ទំនង ការកាត់បន្ថយចំណាយក្នុង​ក្រុមហ៊ុន ការប្រើប្រាស់ធនធានដែលមានស្រាប់ គឺជាការចំបាច់ សម្រាប់ដំណើរការអាជីវកម្មបានយូរអង្វែង។

៤        លក្ខណៈជាអេប៉ុង

ការក្លាយជាសហគ្រិនម្នាក់ មានទំនាក់ទំនងនឹងដំនើរការនៃការសិក្សា និងបើកចិត្តអោយទូលាយ។ ប្រសិនបើអ្នកគ្មានឆន្ទៈក្នុងការសិក្សា អ្នកគួរតែឈប់គិតពីការចង់ចាប់ផ្ដើមអាជីវកម្ម។ អ្នកត្រូវបើកចិត្តអោយទូលាយ ក្នុងការទទួលយកចំនេះដឹង ពីអ្នកនៅជុំវិញអ្នកត្រូវតែស្រូបយកអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដូចជាអេប៉ុងចឹង។ រៀនកាន់តែច្រើន កាន់តែល្អ។ គេនិយាយថា អ្នកដែលដឹងចំលើយគ្រប់យ៉ាង មិនដែលសួរសំនួរគ្រប់យ៉ាងនោះទេ។ ពេលដែលចង់បើកជាភោជនីយដ្ឋាន អ្នកប្រហែលជាមិនដឹងអ្វីសោះពីការធ្វើម្ហូប រហូតដល់ការបម្រើសេវាកម្ម។ តែអ្នកអាចក្រឡែកមើលភោជនីយដ្ឋានផ្សេងទៀត និងត្រូវស្វែងយល់ពីចំនុចមួយៗ តាមប្រភេទអាជីកម្មនេះ។អ្នកត្រូវស្វែងយល់ពីអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន និងស្រូបយកគ្រប់ព័ត៌មានទាំងអស់នោះ។

សហគ្រិនភាព គឺអ្នកត្រូវចំណាយពេលវេលា និងត្រូវធ្វើការច្រើនជាងបុគ្គលិក។ ស្ទើរតែគ្រប់ដង្ហើម គឺត្រូវគិតពីដំណោះស្រាយ និងយុទ្ធសាស្រ្ដធ្វើយ៉ាងណា អោយក្រុមហ៊ុនមានការប្រសើរ។ ប្រសិនបើអ្នកមានគំនិតល្អ អ្នកគួរតែប្រែក្លាយវាទៅជាការពិត ឆ្ពោះទៅរកក្ដីសុបិន្តនោះ។ អ្នកនឹងមិនអាចដឹងពីលទ្ធផលបានទេ បើអ្នកមិនដែលបានសាកល្បង ៕