សូមចុចចូល=>  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ ចាត់ទុកជាសេចក្តីជូនដំណឹង (កម្រិតហានិភ័យ៖ ??) សូមមេត្តាពាក់ម៉ាស់ រក្សាគម្លាត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅ ផ្សារទំនប់​ ស្ថិត​នៅផ្លូវ​ ៥៩៨​ សង្កាត់ ទួលសង្កែ ណ្ឌឬស្សីកែវ ​ ចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១

មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ

ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅ

  • ​វិទ្យាល័យ​បាក់ទូក​
  • វិទ្យាល័យ​បឹង​ត្របែក​
  • មណ្ឌលសុខភាពចាក់អង្រែក្រោម​
  • មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
  • សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
  • មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

?​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕