សូមចុចចូល=>  Telegram  ក្រមាប៉ុស្ដិ៍ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ តួលេខដែលមិនធ្លាប់មាននៃការឆ្លងក្នុងប្រទេសកម្ពុជា ដែលក្នុង១ថ្ងៃ វិជ្ជមានរហូតដល់ទៅ ៥៧៦នាក់ នេះបើតាមការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី៩ មេសា និងអ្នកជាសះស្បើយ ៧០នាក់ ។ 

យើងសង្កេតឃើញថា ក្នុងចំណោមអ្នកដែលកំពុងសម្រាកព្យាបាលសរុប មានចំនួន ​ ១៥៩១ ក្នុងនោះ មានអ្នកដែលត្រូវព្យាបាលនៅផ្ទះ (ស្ថានភាពស្រាល) ចំនួន ១៧នាក់។ នេះជាតួលេខលើកដំបូង ដែលមានអ្នកព្យាបាលនៅតាមផ្ទះ។

ដោយឡែកក្នុងទិន្នន័យដដែល អ្នកដែលរងចាំទៅព្យាបាល មានចំនួនកើនឡើងដល់ ៥១៣នាក់ ដែលតួលេខកាលពីថ្ងៃទី ៨ត្រឹមតែជាង ៥០នាក់។ ការកើនឡើងដ៏ច្រើននេះ បន្ទាប់ពីមានការឆ្លងទ្រង់ទ្រាយធំក្នុងរោងចក្រ ឌីន ហាន ដែលមានកម្មករដល់ជាង ២៦០០៕