កាលពីម្សិលមិញ អំបិលប្រមាណ៥ពាន់តោនបាននាំចូលពីប្រទេសចិន តាមកំពង់ផែក្រុងព្រះសីហនុ នេះបើតាមការឲ្យដឹងពីលោក ប៊ុនបារាំង សហប្រធានសហគមន៍ អំបិលកែបកំពត។ ការនាំចូលអំបិល តម្លៃ៩០ដុល្លារក្នុង១តោន នេះ ស្របពេលអំបិលក្នុងស្ដុក មិនអាចផ្គង់ផ្គង់ទីផ្សារគ្រប់។
លោក ប៊ុន បារាំង បានឲ្យដឹងថា៖ “សមាគមអំបិលកែបកំពត បាននាំចូលអំបិលពីប្រទេសចិន ចំនួន៥ពាន់តោន។ ការនាំចូលអំបិលប្រមាណ៥ពាន់តោន នេះជាជំហានទី១ ដែលសមាគមនាំពីប្រទេសចិន”។
លោកបន្តថា៖ សមាគមមានគម្រោងនាំចូល ពីប្រទេសចិន២ម៉ឺនតោន និងនាំពីប្រទេសថៃ១ម៉ឺនតោន។
ជាទូទៅបរិមាណដែលផ្គត់ផ្គង់គ្រប់គ្រាន់ ក្នុងទីផ្សារកម្ពុជា តែ១០ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៧-២០១៨វិញ ទិន្នផលអំបិលធ្លាក់ចុះ ដោយសារតែកត្តាអាកាសធាតុ និងត្រូវតែនាំចូលអំបិលពីបណ្ដាប្រទេសផ្សេងៗ៕