ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់មន្ត្រីរាជការ សិស្ស និស្សិត ក្នុងខេត្តសៀមរាប អំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(Master Degree) នៅសាកលវិទ្យាល័យអាជូ (AJOU UNIVERSITY) នៃសាធារណរដ្ឋកូរ៉េ ចំនួន១៨ និងផ្តល់នូវអាហារូបករណ៍ ១០០% លើថ្លៃសិក្សា ថ្លៃស្នាក់នៅ និងឧបត្ថម្ភផ្សេងៗទៀត ក្នុងអំឡុងពេលសិក្សា។

ចំពោះមន្ត្រីរាជការ សិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ អាចបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍ និងបញ្ជូនមកការិយាល័យកសាងសមត្ថភាព ទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលខេត្តសៀមរាប អោយបានត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។