ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ អាហារូបករណ៍ ស សុខា ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) សិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិ ។
ទីតាំងសាកលវិទ្យាល័យ ស្ថិតនៅអគារលេខ១៣ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ចូលរៀនថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។


