ទីភ្នាក់ងារ Thailand International Cooperation Agency (TICA) សហការជាមួយសាកលវិទ្យាល័យខនខេន (Khon Kaen University) បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់អនុបណ្ឌិត ក្នុងកម្មវិធី "Master of Science Program in Occupational Medicine and Occupational Health" ក្រោមកម្មវិធី Thailand International Postgraduate Program (TIPP) សម្រាប់ឆ្នាំ២០២២។

អាហារូបករណ៍ TIPP គឺជាក្របខ័ណ្ឌមួយក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសថៃ ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់ប្រទេសថៃ និងប្រទេសរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំងអស់គ្នា។