សូមចុចចូល=>  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ ក្នុងថ្ងៃទី៧មេសានេះ អាជ្ញាធរកំពុងប្រកាសរក ស្រ្ដីម្នាក់ដែលវិជ្ជមានកូវីដ១៩ ឈ្មោះ វ៉ា សុខហូ មានអាយុ ៣១ឆ្នាំ (ទីលំនៅបច្ចុប្បន្ន ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ ដែលបច្ចុប្បន្ននៅតែមិនទាន់អាចទាក់ទងបាន ។

តាមការឲ្យដឹង ករណីស្រ្ដីឈ្មោះ វ៉ា សុខហូ (នៅលេខរៀងទី៧៨) ពុំអាចទាក់ទងបានដោយ ហេតុថា សាមីខ្លួន មិនបានផ្ដល់ព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទ និងអាសយដ្ឋានពិតប្រាកដ ដើម្បីបំពេញលើទម្រង់ស្នើសុំធ្វើពិសោធន៍រកមេរោគ កូវីដ១៩ នៅពេលទៅយកសំណាក។

ក្នុងករណីដែលឈ្មោះវ៉ា សុខហូ បានជ្រាបព័ត៌មាននេះ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីរៀបចំទទួលយកទៅព្យាបាលឬ ទំនាក់ទំនងលេខ ១២៩៩ ឬ ១១៥៕