Image

កាលពីព្រេងនាយនៅ លើកោះមួយមានអារម្មណ៍ជាច្រើនរស់នៅ ទីនោះ ដូចជា អារម្មណ៍រីករាយ សោកសៅ ក្តីស្រលាញ់ ភាពស្រស់ស្អាត ។ល។ 

ថ្ងៃមួយមានការប្រកាសអាសន្នថាកោះនោះនឹងលិចនាពេលឆាប់ៗ ដូច្នេះពួកគេទាំងអស់គ្នាក៏ប្រញាប់ប្រញាល់រៀបចំទូកដើម្បីចាកចេញរៀងៗខ្លួន។ នៅ ក្នុងនោះមានតែ ក្តីស្រលាញ់ មួយប៉ុណ្ណោះដែលមិនព្រមចាកចេញ។ វាចង់នៅ លើកោះនោះរហូតដល់ដំណាក់កាលចុងក្រោយ។ នៅពេលដែលកោះនេះលិចជិតផុត ក្តីស្រលាញ់ ក៏សម្រេចចិត្តចិត្តហៅ ឱ្យគេជួយ។ 

នៅ ពេលនោះចំពេលដែល ភាពស្តុកស្តម្ភកំពុងតែអ៊ុំទូកដ៏ធំមួយឆ្លងកាត់ទីនោះ។ ឃើញដូច្នេះ ក្តីស្រលាញ់ ស្រែកថា “ភាពស្តុកស្តម្ភ តើអ្នកអាចយកខ្ញុំចេញពីកោះនេះបានទេ?” “ទេៗ! ខ្ញុំមិនអាចជួយអ្នកបានទេ ព្រោះនៅ លើទូកខ្ញុំផ្ទុកពេញទៅ ដោយមាសពេជ្រ កែវកងជាច្រើន គ្មានកន្លែងទំនេរសម្រាប់អ្នកទេ។” 

បន្ទាប់មក ក្តីស្រលាញ់ ក៏សម្រេចចិត្តហៅ ភាពស្រស់ស្អាត ដែលកំពុងជិះទូកដ៏ស្រស់ស្អាតឆ្លងកាត់ឱ្យជួយ។ “ទេៗ ខ្ញុំមិនអាជួយអ្នកបានទេមើលទៅ ខ្លួនអ្នកទទឹក ហើយប្រឡាក់ប្រឡូកទៀត វាធ្វើឱ្យគគ្រិតច និងខូចទូករបស់ខ្ញុំ” ភាពស្រស់ស្អាត ឆ្លើយ។

ចំនែក ភាពសោកសៅ  ក៏នៅ ទីនោះដែរ ក្តីស្រលាញ់ ក៏ស្រែកឱ្យជួយបង សោកសៅ “តើបងអាចឱ្យខ្ញុំទៅ ជាមួយបងបានទេ?” ទេ! ក្តីស្រលាញ់ ខ្ញុំសោកសៅ ណាស់ ខ្ញុំចង់នៅតែឯង។ អារម្មណ៍រីករាយក៏ឆ្លងកាត់ទីនោះដែរ តែដោយសារនាងរវល់តែរីករាយពេក មិនបានឮ ក្តីស្រលាញ់ ស្រែកហៅ ទេ។

រំពេចនោះមានសំឡេងមួយបន្លឺឡើង “មកជាមួយខ្ញុំមក ក្តីស្រលាញ់ចាំខ្ញុំជួយចម្លងអ្នក”។ ក្តីស្រលាញ់ រវល់តែរីករាយពេកធ្វើឱ្យនាងភ្លេចសួរឈ្មោះសប្បុរសជននោះ។ នៅពេលដល់ច្រាំង សប្បុរសជននោះក៏ធ្វើដំណើរទៅផ្ទះគាត់បាត់។

  ក្តីស្រលាញ់ ដឹងថាខ្លួនជំពាក់គុណសប្បុរសជននោះនាងក៏ដើរទៅ សួរ ចំណេះដឹង ថា៖ “តើអ្នកដែលជួយខ្ញុំនោះជានរណា?”“គាត់គឺ ពេលវេលាចំណេះដឹង បានឆ្លើយ។ “ហេតុអ្វី ពេលវេលា ព្រមជួយខ្ញុំ?”ក្តីស្រលាញ់សួរ ចំណេះដឹង ឆ្លើយ“មានតែពេលវេលាទេទើបដឹងថាក្តីស្រលាញ់មានទំហំធំធេងប៉ុណ្ណា!”។

អត្ថបទសម្រង់និងកែសម្រួល៖ Concept It