រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញលិខិតស្នើសុំអភ័យទោសទុកជាមុន ចំពោះការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃក្រុងភ្នំពេញនិងខេត្តកណ្ដាល ដែលអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត។
យោងតាមសេចក្តីជូនដំណឹង ការរអាក់រអួលនេះ មកពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានានិងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលានិងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។


