ភ្នំពេញ៖ ក្នុងសារសំឡេងរបស់ឯកឧត្ដមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះបានលើកឡើងថា «ស្នងការនគរបាលរាជធានី​ខេត្ត​ត្រូវនិយាយគ្នាចុងក្រោយ ទី១ ឈប់ដាក់បារ៉ាស់តាមដងផ្លូវ ទី២បាននិយាយច្បាស់​ជាមួយ​គ្នាហើយថា ទាល់តែល្មើសទើបយើងហៅគេមិនមែនហៅគេពិនិត្យនោះទេ»។

​ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះស្នងការនគរបាលរាជធានីខេត្តណាដែលបានប្រព្រឹត្តិផ្ទុយទៅនឹងបទបញ្ជាថ្នាក់លើជុំវិញការត្រួតពិនិត្យឬដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បី​ឆែកឆេរចំពោះ​អ្នកបើកបរលើដងផ្លូវគឺធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរលើដងផ្លូវនៅតាមបណ្ដាខេត្តមួយចំនួនពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងហៅរថយន្តដែលកំពុងធ្វើដំណើរលើដងផ្លូវ៕