វិនិយោគិន ដឹងច្បាស់ណាស់ពី ប្រាក់ចំនេញដ៏ច្រើន និងសុវត្ថិភាពខ្ពស់ ពីការវិនិយោគក្នុងវិស័យនេះ។

អចលនទ្រព្យ គឺជាការវិនិយោគដ៏ពិសេសមួយ មិនត្រឹមជាការវិនិយោគ ដែលអាចទុកចិត្តបានប៉ុណ្ណោទេ ថែមទាំងផ្ដល់ឲ្យអ្នកនូវ អត្រានៃប្រាក់ចំនេញខ្ពស់ ហើយទុកកាន់តែយូរ តម្លៃក៏កាន់តែឡើង។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗ ទាំង៤ នៃការវិនិយោគ លើអចលនទ្រព្យ៖

១.  ប្រាក់ចំណូលខ្ពស់

ការវិនិយោគលើអចលនទ្រព្យ ច្រើនផ្ដល់ចំនេញខ្ពស់ ជាងការវិនិយោគផ្សេងៗ ក្នុងចន្លោះពី ៩%ទៅ ១៥% ដែលខ្ពស់ជាង ការដាក់បញ្ញើនៅធនាគារឆ្ងាយណាស់។ ការ​វិនិយោគ​ក្នុង​អចលនទ្រព្យ មិនមែន​ត្រឹមតែ​ទិញ​លក់​ ដើម្បី​ទទួល​ប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាច​បង្កើត​ប្រាក់​ចំណូល​បាន​ច្រើន​យ៉ាង តាមរយៈការ​ជួលមុននឹងលក់ចេញ​។

២.   តម្លៃអចលនទ្រព្យកើនឡើងជាប្រចាំ 

កាលណាអ្នកទុក អចលនទ្រព្យកាន់តែយូរ ទ្រព្យនោះនឹងកើនតម្លៃកាន់តែខ្ពស់។ អចលនទ្រព្យ​ស្ថិត​ក្នុង​ទីតាំង​ល្អ មាន​សក្តានុពល នោះនឹងឆាប់កើន​តម្លៃ ក្នុងរយៈពេលខ្លី។ ទោះជាឆ្នាំខ្លះ តម្លៃ​អចលនទ្រព្យ មានការធ្លាក់ចុះក៏ដោយ តែការសិក្សាជាទូទៅ ក្នុងរយៈពេល៥ឆ្នាំឡើង នោះវានឹងងើបឡើងវិញ លើសមុនទ្វេដង។ នេះខុសពីការទិញឡាន ដែលកាន់តែយូរឆ្នាំ កាន់តែធ្លាក់តម្លៃ។

៣.   ជាទ្រព្យរូបី​ 

មានន័យថា ទ្រព្យនេះ មិនអាចធ្លាក់ដល់តម្លៃសូន្យបានទេ វាមានតម្លៃជាក់ស្ដែងក្នុងទីផ្សារ មិនមានការប្រែប្រួលឆាប់រហ័ស ខុសពីការវិនិយោគផ្សេងទៀតដូចជា ទីផ្សារភាគហ៊ុន ដែលអាចធ្លាក់ដល់តម្លៃសូន្យ ត្រឹមតែមួយយប់។ កាលណាអ្នកវិនិយោគបន្ថែមតម្លៃ លើទីតាំងទ្រព្យ ធ្វើផ្ទះឬឃ្លាំង នោះវានឹងកាន់តែមានតម្លៃកើនឡើង។

៤.   ជាពិពិធកម្មផលប័ត្រ

មានន័យថា កាលណាអ្នកវិនិយោគលើផលប័ត្រ (ច្រើនវិស័យ) បើមានវិស័យអចលនទ្រព្យ ក្នុងនោះមួយទៀត នោះវាអាចនឹងកាត់បន្ថយបាន នូវហានិភ័យ នៃការខាតបង់ច្រើន។ គេដឹងថា អចលនទ្រព្យ ជាការវិនិយោគមានសុវត្ថិភាពខ្ពស់ ជាងវិស័យផ្សេង ឬអ្នកអាច វិនិយោគក្រៅពីម៉ោងបំពេញការងារក៏បាន ម្យ៉ាងសេដ្ឋីក្នុងពិភពលោក តែងយកអចលនទ្រព្យ ជាការវិនិយោគនាំមុខ។

ក្រៅពីនេះ នៅមានការចំនេញផ្នែកពន្ធដារផងដែរ ដែលក្រុមហ៊ុនច្រើនទទួលបាន ដោយកាត់លើចំណាយថ្លៃប្រតិបត្តិកា។ល។ ការវិនិយោគផ្នែកនេះ ក៏មានផលចំណេញច្រើន តាមរយៈការប្រើ សេវាធនាគារ ឬការបង់រំលោះ ជាដើម៕