ការប្រឈមនឹងហានិភ័យស្ទើតែក្លាយទៅជាពាក្យ ដែលមានដូចគ្នានឹងភាពជាសហគ្រិនហើយ។ ដើម្បី​អាចចាប់ផ្តើមនិងទ្រទ្រង់អាជីវកម្មផ្ទាល់ខ្លួនបានអ្នកនឹងត្រូវប្រឈមនឹងហានិភ័យ ក្នុងការ​បាត់បង់អាជីព ប្រាក់កាសផ្ទាល់ខ្លួននិងសូម្បីតែសុខភាពខួរក្បាល។
AlphaGamma

ក្នុងករណីភាគច្រើន ការរំពឹងចង់ធ្វើការសម្រេចចិត្តដោយខ្លួនឯង និងទទួលខុសត្រូវ លើវាសនារបស់​ខ្លួនអ្នកដោយផ្ទាស់ គឺសំខាន់ខ្លាំងណាស់។ប៉ុន្តែប្រសិនបើអ្នករំពឹងថា នឹងទទួលបានជោគជ័យ ក្នុងនាម​ជាសហគ្រិនម្នាក់នោះអ្នកត្រូវតែត្រៀមខ្លួនជាស្រេច សម្រាប់ការប្រឈមនឹងហានិភ័យ និង​បញ្ហា​ប្រឈមនានា ដែលមកជាមួយភាពជោគជ័យនោះ។

ខាងក្រោមនេះគឺជាហានិភ័យទាំង៧ ដែលសហគ្រិនគ្រប់រូប ត្រូវប្រឈមចាប់ពីការបង្កើតគំនិត​រហូតដល់ការអភិវឌ្ឍជាបន្តបន្ទាប់៖

១. ការបោះបង់ចោលប្រាក់បៀវត្សរ៍ថេរ

មុនពេលដែលអ្នកហ៊ានឈានជើងចូលក្នុងពិភព នៃភាពជាម្ចាស់អាជីវកម្មជាដំបូងអ្នកនឹងត្រូវនិយាយ​ពាក្យលាទៅកាន់ការងារបច្ចុប្បន្ន ហើយនៅក្នុងករណីមួយចំនួនអ្នកនឹងត្រូវបោះបង់ចោល​សូម្បីតែអាជីពរបស់អ្នក។ មនុស្សមួយចំនួន មានផែនការបម្រុងទុកដ៏អស្ចារ្យមួយ គឺជម្រើសក្នុងការ​ត្រឡប់ទៅ​កាន់អាជីពដើមវិញ ក្នុងករណីដែលគ្រប់យ៉ាង នៅក្នុងអាជីវកម្ម​ដំណើរការមិនបានល្អ។

ប៉ុន្តែ សម្រាប់សហគ្រិនដែលទើបនឹងចាប់ផ្តើមភាគច្រើនជម្រើសគឺជាភាពប្រញាប់ប្រញ៉ាល់ដ៏សែន​គ្រោះថ្នាក់។ ពុំមានការធានាណាមួយ ចំពោះចំណូលផ្ទាល់ខ្លួនឡើយជាពិសេសនៅក្នុងអំឡុងពេល​ពីរ ឬបីខែ ដំបូងនៃការផ្ដើមបើកក្រុមហ៊ុន ហើយអ្នកប្រហែលជាអាចមានភាពមមាញឹក​ជាខ្លាំងក្នុងការទទួលបាន ឬទ្រទ្រង់ជម្រើសផ្សេងទៀត ក្នុងការបង្កើតប្រាក់ចំណូល។

២. ការលះបង់ដើមទុនផ្ទាល់ខ្លួន

សហគ្រិនមួយចំនួន អាចផ្តើមជំហានរបស់ពួកគេ បានដោយពឹងផ្អែកលើការផ្តល់ដើមទុនពីខាងក្រៅតែមួយមុខគត់មានន័យថា ជាការប្រមូលវិភាគទានរបស់វិនិយោគិន ដែលមាន​សណ្តានចិត្តល្អ អំណោយនិងកម្ចីពីឯកជន និងជាលទ្ធផលនៃយុទ្ធនាការប្រមូលទុន ប៉ុន្តែសហគ្រិនជាច្រើន ក៏ត្រូវដកប្រាក់ចេញពីគណនីធនាគារផ្ទាល់ខ្លួននិងប្រាក់សន្សំ​ផ្ទាល់ខ្លួន ដើម្បីចាប់ផ្តើមអាជីវកម្មថ្មីនោះផងដែរ។

អ្នកអាចនឹងមិនចាំបាច់ប្រើប្រាស់ប្រាក់សន្សំរបស់អ្នកទាំងអស់នោះទេប៉ុន្តែជាដំបូង យ៉ាងហោចណាស់ អ្នកនឹងត្រូវដកប្រាក់មួយចំនួនធំ ពីប្រាក់បំរុងនោះ។

៣. ការពឹងផ្អែកលើលំហូរសាច់ប្រាក់

ទោះបីជាមានឥណនាច្រើនក៏ដោយការទទួលបានលំហូរសាច់ប្រាក់ជាទៀងទាត់ គឺជាការពិបាក និងពោរពេញដោយសម្ពាធ។ អ្នកអាចឈរនៅទីតាំងមួយដែលទទួលបានផលចំណេញរយៈពេលមួយ​ឆ្នាំ ប៉ុន្តែអ្នកនៅតែត្រូវប្រឈមនឹងតម្រូវការប្រចាំថ្ងៃប្រសិនបើចំណូលមិនអាចទូទាត់នឹង​ចំណាយ ឲ្យបានទាន់ពេលវេលា ឬមិនលើសចំណាយរបស់អ្នកទេនោះ។

វិក្កយបត្រអាចកើនឡើងយ៉ាងលឿន ហើយប្រសិនបើអ្នក មិនមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់​ទ្រទ្រង់លំហូរចំណាយខាងក្រៅទេនោះអ្នកអាចនឹងខ្វះខាត ប្រាក់សម្រាប់បើកបៀវត្សរ៍ ឬត្រូវ​បានបង្ខំឲ្យប្រើប្រាស់ប្រាក់សន្សំសម្រាប់ហេតុការណ៍បន្ទាន់។ចូរត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការ​ដោះស្រាយបញ្ហានេះជារៀងរាល់ថ្ងៃ ឬយ៉ាងហោចណាស់ជារៀងរាល់សប្តាហ៍។

៤. ប៉ាន់ស្មានអំពីចំណាប់អារម្មណ៍ ដែលមានការពេញនិយម

ទោះបីជាអ្នកបានធ្វើការស្រាវជ្រាវច្រើនប៉ុណ្ណា ឬមិនថា អ្នកបានធ្វើការសាកល្បងច្រើនលើកច្រើនដងយ៉ាងណាក៏ដោយអ្នកនឹងមិនអាចធ្វើការប៉ាន់ស្មាន អំពីចំណាប់អារម្មណ៍ដែលមានការពេញនិយម​នៅក្នុងអាជីវកម្មឲ្យបានត្រឹមត្រូវឥតខ្ចោះនោះទេ។ក្នុងកម្រិតជាក់លាក់មួយចំនួន មនុស្សគឺមិន​ព្យាករណ៍បានឡើយ ហើយនឹងអាចមានចន្លោះប្រហោងធំនៅក្នុងផែនការរបស់អ្នក។

ទោះបីជានៅពេលដែលទិន្នន័យទាំងអស់ សុទ្ធតែអំណោយផលដល់អ្នកក៏ដោយ​ឱកាសដែលអ្នកអាច​វាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់អ្នកដទៃ មកលើក្រុមហ៊ុនរបស់អ្នកគឺនៅតែមាន ហើយប្រសិនបើការប៉ាន់ស្មានរបស់អ្នក មិនត្រឹមត្រូវនោះផ្ទៃក្នុងនៃម៉ូឌែលហិរញ្ញវត្ថុរបស់អ្នកអាចនឹង​ក្រឡាប់។

៥. ការជឿទុកចិត្តនិយោជិតសំខាន់ណាម្នាក់

នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មជាលើកដំបូង អ្នកនឹងមិនមានបុគ្គលិកគ្រប់គ្រាន់សម្រាប់​ធ្វើការងារឲ្យអ្នកនោះទេ។ អ្នកប្រហែលជារួមកម្លាំងគ្នា ជាមួយបុគ្គលិកមួយក្រុមតូចនិងធ្វើការងាររួមគ្នាដោយមិនគិតពីការនឿយហត់ ដើម្បីធ្វើឲ្យគ្រប់យ៉ាងអាចកើតឡើងបាននិងអាច​ដំណើរការទៅបាន។អ្នកនឹងត្រូវជឿជាក់លើពួកគេខ្លាំង ជាពិសេសប្រសិនបើពួកគេ មាន​ជំនាញដែលពិបាកនឹងរកនិងមានឆន្ទះក្នុងការចាប់ផ្តើមការងារ ដោយទទួលបានប្រាក់បៀវត្សរ៍​ទាប ជាងប្រាក់បៀវត្សរ៍ស្តង់ដារនៃឧស្សាហកម្មនោះ។

ឧទាហរណ៍ ប្រសិនបើអ្នកជួយអ្នកគ្រប់គ្រងតែម្នាក់គត់និងមានបទពិសោធន៍មកធ្វើការសម្រាប់​ផលិតផលរបស់អ្នកក្នុងរយៈពេលពីរ ឬបីខែអ្នកនឹងត្រូវមានទំនុកចិត្តយ៉ាងមុតមាំចំពោះសមត្ថភាព​របស់ពួកគេក្នុងការបញ្ចប់ការងារបានទាន់ពេលវេលា។បើពុំដូច្នោះទេ កាលវិភាគនៃការងារ (និង​ផលិតផលរបស់អ្នក)អាចជួបប្រទះនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

៦. ការភ្នាល់ជាមួយនឹងពេលវេលា

តាមធម្មតា អាជីវកម្មដែលទើបនឹងចាប់ផ្តើម ត្រូវបានបង្ខំឲ្យស្ថិតនៅក្នុងរយៈពេលដ៏តឹងតែងមួយ​សម្រាប់ការចាប់ផ្តើមដាក់លក់ផលិតផលនិងសម្រេចគោលដៅសំខាន់ៗនានា។ហិរញ្ញវត្ថុអាចមានភាពផុយស្រួយ ហើយវិនិយោគិន ច្រើនចង់ឃើញការវិវត្តន៍ របស់ក្រុមហ៊ុនលឿន។ជាលទ្ធផល វិនិយោគិនភាគច្រើន ត្រូវបង្ខំឲ្យសម្រេចគោលដៅ ដែលមិនប្រាកដប្រជា ​ក្នុងរយៈពេលកំណត់ដ៏ពិបាកមួយហើយរយៈពេលកំណត់ទាំងនោះ មានសារៈសំខាន់​ណាស់។

ចូរត្រៀមខ្លួនជាស្រេច សម្រាប់ការព្រួយបារម្ភអំពីសមត្ថភាពរបស់អ្នកក្នុងការបំពេញការងារឲ្យទាន់​ពេលវេលាកំណត់នោះ នៅពេលយប់ និងការទទួលបានឱកាសប្រសិនបើអ្នកមិនអាចបំពេញតាម​រយៈពេលកំណត់ទាំងនោះបាន។

៧. ការធ្វើអំណោយជាពេលវេលាផ្ទាល់ខ្លួន

ភាពជាសហគ្រិន ធ្វើឲ្យមនុស្សជាមធ្យមត្រូវលះបង់ជាច្រើន។អ្នកនឹងចំណាយពេលវេលារាប់មិន​អស់​ក្នុងការធ្វើការងារ ដើម្បីធ្វើឲ្យក្រុមហ៊ុនជោគជ័យហើយពេលវេលាដែលនៅសល់​នឹងត្រូវចំណាយទៅលើការបារម្ភអំពីអ្វីដែលអ្នកបានឬមិនទាន់បានធ្វើមកទល់ពេលនេះ។ អ្នកនឹងមិនបាន​គេង អ្នកនឹងបាត់បង់ពេលវេលាផ្ទាល់ខ្លួនហើយអ្នកនឹងត្រូវប្រឈមនឹងសម្ពាធច្រើនជាងធម្មតា។

រង្វាន់នៃភាពជាសហគ្រិន តែងតែមានទម្ងន់ធ្ងន់ជាងហានិភ័យផ្ទាល់ខ្លួនទាំងនេះប៉ុន្តែអ្នកត្រូវតែ​ត្រៀម​ខ្លួនរួចជាស្រេចដើម្បីរស់នៅក្នុងរបៀបរស់នៅប្រភេទនេះ។

ហានិភ័យមិនគួរនាំផ្លូវអ្នកចេញពីការបន្តភាពជាសហគ្រិននោះទេ។ឧបសគ្គសំខាន់ៗ ស្ថិននៅលើផ្លូវឆ្ពោះទៅកាន់ភាពអស្ចារ្យ។ អ្នកគ្មានផ្លូវដែល​អាចគេចផុតពីហានិភ័យដែលអ្នកនឹងប្រឈមមុខក្នុងនាមជាសហគ្រិនម្នាក់បានទេប៉ុន្តែតាមរយៈការ​ទទួលស្គាល់ហានិភ័យទាំងនោះអ្នកអាចត្រៀមខ្លួនជាស្រេចសម្រាប់ហានិភ័យទាំងនោះ និងបន្ធូរ​បន្ថយហានិភ័យទាំងនោះបាន៕