សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សម្រាប់​ប៉ា​ម៉ាក់ដែល​មាន​បំណង​បណ្តុះ​ទម្លាប់​អាន​​កូន​ៗ និង​ពង្រីក​ការ​គិត​របស់​កុមារ​ គឺ​អាច​ស្វែង​រក​សៀវភៅ​ប្រភេទ​ឌីជីថល​ជា​ប្រភេទ​សៀវភៅ​រឿង​និទាន​ថ្មីៗ សម្រាប់​អាន​ និង​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​​បាន​​​​​ នៅ​ក្នុង​គេហទំព័រ​

www.letsreadasia.org

 ឬ​ ដោន​ឡូត ​Apps Let's Read! នៅ​លើ​ Google Playstore។

​សៀវ​ភៅ​អម​ដោយ​រូប​ភាព ដែល​អ្នក​អាច​ឃើញ​នោះ គឺ​ជា​កិច្ច​ផ្តួច​ផ្តើម​ឡើង​របស់​អង្គការ​មូលនិធិ​អាស៊ី​ ដែល​មាន​គោល​បំណង​បណ្តុះ​នូវ​​ការ​ចូល​ចិត្ត​អាន​​សម្រាប់​ប្រជា​ជន​ក្នុង​តំបន់​អាស៊ី​ តាម​រយៈ​ការ​បង្កើត​​នូវ​បណ្ណាល័យ​ឌីជីថល​​កុមារ។ នៅ​ក្នុង​នោះ មាន​សៀវភៅ​​ជា​ច្រើន​សំបូរ​​បែបប្រកប​ដោយ​គុណភាព​​​មាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេសដែល​​​​សាធារណជន​អាច​ជ្រើស​រើស​​​បាន និង​ឥត​គិត​ថ្លៃ​​ដើម្បី​​រួម​ចំណែក​​ក្នុង​ការ​បណ្តុះ​ការ​អាន​ទៅ​ដល់​កុមារ​។ អីចឹង​!ចាំ​អី​ទៀតតោះ​ចូល​រួម​អាន​​ទាំង​អស់​គ្នា​! 

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ