កម្ពុជា៖ គិតត្រឹមល្ងាចថ្ងៃ១៥ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។

ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ពេលនេះ លោកស្រី ស៊ុ សំអឿន ក៏បានទទួលជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល និងសម្ភារៈឧបភោគបរិភោគ  ដែលជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងត្រូវបាននាំយកទៅប្រគល់ដោយ លោកជំទាវ ឱ វណ្ណឌីន៕