នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នេះនៅបរិវេនសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប មានការរៀបចំពិធីប្រកួតមាន់អាំងឆ្ងាញ់សៀមរាប ដោយកម្មវិធីប្រកួតនេះ នឹងត្រូវដាក់ពិន្ទុដោយសមាគមន៍ចុងភៅកម្ពុជាដោយផ្អែកលើរបៀបចម្អិន រសជាតិ សោភ័ណភាព និងការប្រើប្រាស់រយៈពេលខ្លី។
គួរជម្រាបថា ក្នុងកម្មវិធីនោះមានចុងភៅមកពីតំណាងក្រុង និងស្រុកចំនួន១២ ដែលបានចូលរួមហើយជាលទ្ធផលក្រុមចុងភៅតំណាងមកពីស្រុកបន្ទាយស្រី ជាប់ចំណាត់ថ្នាក់លេខ១ ខណៈដែលស្រុកសូទ្រនិគមទទួលចំណាត់ថ្នាក់លេខ២ និងលេខ៣ បានលើក្រុងសៀមរាប។
គូរបញ្ជាក់ផងដែរថា សម្រាប់ពានរង្វាន់ក្នុងការប្រកួតនោះ ក្រុមដែលបានចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ ប័ណ្ណសរសើរ១ និងទឹកប្រាក់ ២លានរៀល ចំណែកក្រុមលេខ២ ទទួលបានពាន១ ប័ណ្ណសរសើរ១និងទឹកប្រាក់ ១.៥លានរៀល និងក្រុមលេខ៣ ទទួលបានពាន១ ប័ណ្ណសរសើរ១ និងទឹកប្រាក់១លានរៀល។
នៅក្នុងកម្មវិធីនោះផងដែរ ការប្រកួត មាន់អាំងសៀមរាបនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៕
ប្រភព៖ ក្រសួងទេសចរណ៍