ខ្លី៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា ស្ថានភាពបំណុលរបស់កម្ពុជានៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងកម្រិតហានិភ័យទាបបំផុត ខណៈត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំ២០២២នេះ កម្ពុជា មានសន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ប៊ីលានដុល្លារអាមេរិក។
ក្រសួងសេដ្ឋកិច្ចក៏បានបញ្ជាក់ថា រយៈពេល១០ខែ ឆ្នាំ ២០២២ ការប្រមូលចំណូលថ្នាក់ជាតិសម្រេចបាន ២១០២៨ប៊ីលានរៀល ស្មើនឹងប្រមាណជាង ៥ពាន់លានដុល្លារអាមេរិកខណៈការអនុវត្តចំណាយសរុបថ្នាក់ជាតិមាន ១៩៥៨៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៤,៨ពាន់លានដុល្លារអាមេរិក។ការអនុវត្តថវិកាថ្នាក់ជាតិនេះ ធ្វើឲ្យមានអតិរេក (ចំណូលច្រើនជាងចំណាយ) សរុប ១៤៤១ប៊ីលានរៀលស្មើនឹងប្រមាណជាង ៣៥០លានដុល្លារ៕