រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៥ ដល់ ៣១សីហា ២០២១នេះ ដោយបង្ហាញថា កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននៅជ្រលងសម្ពាធទាប ITCZ សារជាថ្មីផងដែរ។ 

ស្ថានភាពបែបនេះជារួម កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅខ្លាំង លាយឡំជាមួយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ផងដែរ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៕