ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃ ១៩ ដល់ ២៥ឧសភា២០២១ ដែលបានព្យាករថា ខ្យល់មូសុងនិរតីខ្លាំង នឹងមានឥទ្ធិពលមកលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យសីតុណ្ហភាពទាបក្នុងចន្លោះ ២៤ ដល់ ៣៣អង្សារ។

ចំពោះស្ថានភាពទឹកភ្លៀង ក៏នឹងធ្លាក់រ៉ាយប៉ាយទូទាំងប្រទេស ដោយឡែកតំបន់មួយចំនួន ដូចជាមាត់សមុទ្រ ជួរភ្នំដងរ៉ែក នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់និង រន្ទះ៕