រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃ ១២ ដល់ ១៨ឧសភា ដែលបញ្ជាក់ថា ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា។ នេះជាសញ្ញានៃភ្លៀងនឹងបន្តធ្លាក់រ៉ាយប៉ាយ ដែលតំបន់ខ្លះជាប់ព្រំប្រទល់ប្រទេសវៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន៕