មានមនុស្សជាច្រើន បានអធិប្បាយទស្សនៈរបស់ខ្លួនអំពីលុយ តែភាគច្រើនគឺនិយាយពីចំនុចអវិជ្ជមាន ដែលជា ការអប់រំខុស អំពីហិរញ្ញវត្ថុផ្ទាល់ខ្លួននេះ។ទោះយ៉ាងណា នៅពេលដែលមានលុយ ប្រាកដជាមានការគិតអំពីវាជាក់ជាមិនខាន ។

សូមក្រឡេកទៅមើលឃ្លាទាំង ៦ ដែលសេដ្ឋីតែងតែជៀសវាង៖

១ ធ្វើការដើម្បីលុយ

មនុស្សភាគច្រើនគិតថាពួកគេត្រូវតែប្រឹងប្រែងធ្វើការដើម្បីលុយរបស់ពួកគេ។ នេះបង្ខំ ពួកគេឱ្យខិតខំធ្វើការសូម្បីតែ នៅពេលដែលវាមិនមែនចាំបាច់ទាល់តែសោះ ។អ្នកមិនគួរធ្វើការលំបាកដើម្បីលុយនោះទេ ប៉ុន្តែ អ្នកត្រូវតែធ្វើឲ្យលុយ ធ្វើការងារសម្រាប់អ្នកវិញ។ លុយគឺ មិនពិបាករក ប្រសិនបើអ្នកអាចទាក់ទាញវាបាន។

២ លុយមិនអាចដុះលើដើមឈើនោះទេ

មនុស្សម្នាក់នេះ កំពុងបញ្ជាក់ថា ពួកគេជឿថា លុយត្រូវតែចេញមកពីប្រភពតែមួយគត់ ដែលជាគំនិតខុសឆ្គង របស់មនុស្ស ជាច្រើនមាន ។ ជំនួសឱ្យការគិតថាអ្នកអាចទទួលបានតែ លុយពី ប្រភពតែមួយ ឬបុគ្គលជាក់លាក់ ត្រូវជឿថាវាអាចមកពីគ្រប់ទិសទីនិងគ្រប់ពេល។ ប្រសិនបើអ្នកចង់ ក្លាយជាសេដ្ឋីម្នាក់ អ្នកទំនងជានឹងត្រូវមានចំណូលពីច្រើនប្រភព។

៣ វាថ្លៃពេក យើងមិនមានសមត្ថភាពនោះទេ

តម្លៃដែលអ្នកអាចនឹងមើលឃើញ គឺជាការកំណត់មួយដែលអ្នកពិតជាត្រូវការតស៊ូ និងជាញឹកញាប់ ធ្វើមនុស្សឲ្យសម្រេច គោលដៅបាន ។ប្រសិនបើអ្នករស់ ដោយតម្លៃ អ្នកក៏ស្លាប់ដោយតម្លៃដូចគ្នា។ និយាយម្យ៉ាង ទៀតប្រសិនបើតម្លៃនោះទាប អ្នករាល់គ្នានឹងមានវាហើយគ្មាននរណាម្នាក់នឹងខំប្រឹងធ្វើការដើម្បីវានោះទេ បើគ្រប់យ៉ាងងាយនឹងទិញ។

៤. លុយគឺជាឬសគល់នៃទុក្ខទោសទាំងឡាយ

នេះគឺជាការដកស្រង់ខុសនៅក្នុង ខគម្ពីរ ដែលធ្វើឱ្យមនុស្ស ជឿថាមនុស្សដែលសម្បូរលុយ សុទ្ធតែអាក្រក់។ ទោះជាយ៉ាងណា សម្រង់សម្តីត្រឹមត្រូវនោះគឺ «ការស្រឡាញ់លុយជាឫសគល់នៃអំពើអាក្រក់ទាំងអស់»។លុយគ្មានបុគ្គលិកលក្ខណៈនោះទេ។ ដូច្នេះវា មិនអាច ធ្វើសកម្មភាពនៅក្នុងផ្លូវល្អឬអាក្រក់ បានទេ។

ដោយឡែក សម្រាប់ MarkTwain និយាយថា«ការខ្វះប្រាក់ទៅវិញទេទើបជាឬសគល់នៃអំពីអាក្រក់ទាំងឡាយ»។

៥. លុយមិនធ្វើឲ្យអ្នករីករាយ

នៅពេលដែលមនុស្សនិយាយថា៖ "លុយមិនអាចទិញសុភមង្គលបាននោះទេ"​ ពួកគេកំពុង សំដៅទៅលើមនុស្សដែលពួកគេ មើលឃើញ នៅលើប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះមិនមែនសេដ្ឋីនៅក្នុងភាពជាក់ស្តែងភាគច្រើននោះទេ ដែលរីករាយនឹងជីវិតរស់នៅនឹងភាពសប្បាយរីករាយរបស់ពួកនោះទេ។ 

៦. លុយគឺមិនសំខាន់នោះទេ

មនុស្សជាញឹកញាប់និយាយថា "វាគឺគ្រាន់តែជាលុយ" និង"ខ្ញុំមិនបានធ្វើការដើម្បីលុយទេ"។ ប្រសិនបើវាជា"គ្រាន់តែជាលុយ"និងអ្នក"មិនធ្វើការដើម្បីវា" ហេតុអ្វីបានជាអ្នកទទួលយកលុយនៅពេលដែលវាមកដល់អ្នក? លុយគឺជាការសំខាន់ខ្លាំងណាស់ហើយត្រូវតែបង្រៀននៅផ្ទះ សាលារៀន ការងារ។ល។

ជាការពិតណាស់ លុយមិនអាចទិញបានអ្វីគ្រប់យ៉ាងនោះទេតែលុយពិតជាសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង គ្រប់ៗគ្នា។ តែបើអ្នកជាអ្នកមានអ្នកគួរណាស់តែប្រើប្រាស់លុយក្នុងទង្វើរល្អ អោយចំគោលដៅ នោះគឺជាការល្អប្រសើរ។

តែបើអ្នកចង់ក្លាយជាសេដ្ឋីត្រូវសែ្វងរកគ្រូល្អបង្រៀនអ្នកអំពីលុយ លុបចោលផ្នត់គំនិតអវិជ្ជមាន ហើយសូមចាំថានៅពេល ដែលចិត្តអ្នកបានត្រៀមខ្លួន រួចជាស្រេច នោះលុយនឹងរត់មករកអ្នក។ពិភពលោកនេះនឹងផ្ដល់លុយឱ្យអ្នក តែនៅពេលដែលអ្នកមានការត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលយកវាប៉ុណ្ណោះ៕