ឯកសារ៖  សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជានិងក្រោយវិបត្តិជំងឺកូវិដ១៩ ក្រុមការងារនេះ មានតួនាទី

  • ដឹកនាំ ចាត់ចែង និងតាមដានត្រួតពិនិត្យការអនុវត្តន៍ផែនទីចង្អុលផ្លូវ (Roadmap) ស្ដីពីផែនការស្ដារនិងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩។
  • ធ្វើរបាយការណ៍វឌ្ឍន៍ភាពការងារជូនរាជរដ្ឋាភិបាលកម្ពុជា។
  • ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់របស់រាជរដ្ឋាភិបាល។