គ្មានខ្សែបន្ទាត់ណាមួយ ដែលបានចង្អុលបង្ហាញអ្នក ពីភាពងាយៗក្នុងវិថីនេះនោះទេតែការងារនេះ ចាំបាច់ត្រូវការខិតខំប្រឹងប្រែង ការផ្ដោតលើការងារ និងការព្យាយាម ដោយខ្លួនអ្នកផ្ទាល់ប៉ុន្តែសួរថា តើអ្នកចាប់ផ្ដើមក្នុងដំណើរដ៏មានវីរភាពមួយនេះ ពីត្រង់កន្លែងណា?
ប្រភពមួយដែលអាចជួយអ្នក អោយចាប់ផ្តើមដំណើរសហគ្រិនបានគឺបង្កើនការអប់រំដោយខ្លួនឯង ដោយចាប់ផ្ដើមពីការអានសៀវភៅ ដែលទទួលបានការណែនាំពីបុគ្គលល្បីៗ។ខាងក្រោមនេះ ជាសៀវភៅ ៥ក្បាល ដែល លោក Bill Gates មហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់ បានផ្តល់អនុសាសន៍ អោយអ្នកអាន:
១. សៀវភៅ Tap Dancing to Work: របស់លោក Warren Buffett,១៩៦៦-២០១៣, និពន្ធដោយ Carol J. Loomis
អនុសាសន៍របស់លោក Bill Gate៖
ខ្ញុំគិតថា នរណាម្នាក់ដែលបានអានសៀវភៅនេះពីមួយទៅមួយទំព័រនឹងមានប្រតិកម្មពីរ: ដំបូង តើលោក Warren បានអនុវត្ដតាមគោលការណ៍ទស្សនៈវិស័យ និងការវិនិយោគដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលនៃអាជីពរបស់គាត់បានដោយរបៀបណាហើយទីពីរ ការវិភាគនិងការយល់ដឹងរបស់គាត់ លើអាជីវកម្មនិងទីផ្សារគ្មានអ្នកប្រៀបប្រដូចបាន។
២. សៀវភៅ Business Adventures: Twelve Classic Tales from the World of Wall Street, និពន្ធដោយ John Brooks
អនុសាសន៍របស់លោក Bill Gate៖
មកដល់ថ្ងៃនេះ ជាងពីរទសវត្សរ៍មកហើយ បន្ទាប់ពីលោក Warrenបានផ្តល់វាមកឱ្យខ្ញុំខ្ចីនិង ច្រើនជាងបួនទសវត្សរ៍មកហើយបន្ទាប់ពីបានបោះពុម្ភ។ សៀវភៅ Business Adventures(ដំណើរផ្សងព្រេងនៃអាជីវកម្ម)នៅតែជាសៀវភៅជំនួញល្អបំផុតដែលខ្ញុំមិនធ្លាប់បានអានទាល់តែសោះ ។ លោក John Brooke បានគឺនៅតែជាអ្នកនិពន្ធផ្នែកអាជីវកម្ម សំណព្វរបស់ខ្ញុំ។
៣. សៀវភៅ Interventions: A Life in War and Peace, និពន្ធដោយ Kofi Annan
អនុសាសន៍របស់លោក Bill Gate៖
បន្ទាប់ពីការអានសៀវភៅបោះពុម្ភផ្សាយថ្មីInterventions: A Life in War and Peace (ជីវិតនៅក្នុងសង្គ្រាមនិងសន្តិភាព)ទើបខ្ញុំបានដឹងពីការលំបាកក្នុងការងាររបស់លោកអាណាន់ ។ ក្នុងនាមជាអង្គការស្ម័គ្រចិត្តនៃរដ្ឋទាំង ១៩២ វាពិតជាមានការងាយស្រួលក្នុងការរិះគន់ពីប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិប៉ុន្តែបើគ្មាន អសប យើងនឹងត្រូវប្រឈមជាមួយបញ្ហាកាន់តែខ្លាំងថែមទៀត លើបញ្ហាសុខភាពពិភពលោកនិងការអភិវឌ្ឍ។
៤. សៀវភៅ Where Good Ideas Come From:The Natural History of Innovation, by Steven Johnson
អនុសាសន៍របស់លោក Bill Gate៖
ខ្ញុំបានរើសយកសៀវភៅរបស់ Steven Johnson មានចំណងជើងថា Where Good Ideas Come From( តើគំនិតល្អចេញពីណា)ប្រវត្តិសាស្រ្តធម្មជាតិនៃការច្នៃប្រឌិត, ជាមួយនឹងការសង្ស័យតូចមួយ។មានសៀវភៅជាច្រើនបានសរសេរពីការច្នៃប្រឌិត តែសៀវភៅរបស់ Johnson ពិតជាល្អណាស់ ដោយលើកឧទាហរណ៍ពីរបៀបនៃការបង្កើតបរិស្ថានដែលអាចលើកទឹកចិត្ដអោយមានគំនិតល្អ។
៥. សៀវភៅ Work Hard. Be Nice: How Two Inspired Teachers Created the Most Promising Schools in America និពន្ធដោយ Jay Mathews
លោក Jay ពិតជាធ្វើការបានល្អក្នុងការសរសេរសៀវភៅនេះ។វាផ្តល់នូវអារម្មណ៍យ៉ាងអស្ចារ្យ ថា តើមានការលំបាកប៉ុណ្ណាដើម្បីទទួលបាន KIPP និងរបៀបនៃការផ្តោតសំខាន់លើការបង្រៀនអោយល្អ៕