រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សៀវភៅសិក្សាស្រាវជ្រាវស្តីពី «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣៖ កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ ចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM» ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងការសហប្រតិបត្តិការអន្តរជាតិ។
កម្មវិធីសម្ពោធសៀវភៅនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថាន Economic Research Institute for ASEAN and East Asia (ERIA) បណ្តាអង្គទូតដែលជាប្រទេសសមាជិកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងតំណាងស្ថាប័នដៃគូពាក់ព័ន្ធនានា តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា៖ សៀវភៅនេះមានគោលបំណងបង្ហាញពីមហិច្ឆតារបស់ ASEM ក្នុងការត្រួសត្រាយផ្លូវសម្រាប់ស្ថាប័នមួយនេះ តាមរយៈកាលានុវត្តភាព បញ្ហាប្រឈមទូទៅនានានៅលើពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ សំដៅសម្រេចបានអនាគតមួយប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងផ្នែកលើវិធានច្បាប់សម្រាប់ ASEM។
សៀវភៅនេះ ក៏បានគូសបញ្ជាក់ពីចម្បងលើមាគា៌ធ្វើឲ្យប្រសើរឡើងវិញនូវណហុភាគីនិយម សម្រាប់កិច្ចសហប្រិតបត្តិការអាស៊ី អ៉ឺរ៉ុប ឲ្យបានកាន់តែប្រសើរនិងរឹងមាំថែមទៀត៕