រាជធានីភ្នំពេញ៖ ក្នុងពិធីប្រគល់ពានរង្វាន់ ស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ២០២០ (Cambodia Women In Tech Awards 2020) ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៦ សីហា ឆ្នាំ ២០២០ មានបេក្ខនារីចំនួន៥រូប ដែល​ទទួល​បាន​ពាន​រង្វាន់​ដូច​ខាងក្រោម៖

១. ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ក្នុងវិស័យបច្ចេកវិទ្យា​ (Cambodia Woman Entrepreneur Award) បានទៅ “លោកស្រី គង់ សូរីតា ជាស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន Ocean Technology Co.,Ltd.” ដែលជាក្រុមហ៊ុននាំចូលផលិតផល GPS គ្រប់ប្រភេទមកកាន់ប្រទេសកម្ពុជា។​

២. ពានរង្វាន់វិស្វករ​ស្រ្តី​​ជោគជ័យ​ក្នុងជំ​នាញ ប.គ.ព (Cambodia Woman​ ICT Engineer Award) បានទៅ “លោកស្រីបណ្ឌិត ព្រហ្ម សុភា ជាប្រធានផ្នែកផលិតផល នៃក្រុមហ៊ុន Soramitsu Khmer Co.,Ltd.”។

៣. ពានរង្វាន់ស្រ្តី​​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យាសម្រាប់​ការអភិវឌ្ឍ​សង្គម​ឬសហគមន៍​ (Cambodia Woman ICT For Community Award) បានទៅ “កញ្ញា ប៉ែន វនាត ជាសហស្ថាបនិក និងអគ្គនាយិកា នៃក្រុមហ៊ុន៦០៦ និងជាតំណាងថ្នាក់តំបន់របស់កម្មវិធី Technovation ប្រចាំប្រទេសកម្ពុជា”។

៤. ពានរង្វាន់​ស្រ្តី​ដែល​​បង្កើត​មាតិកាព័ត៌មានច្នៃប្រឌិត​ (Creative Digital Contents Award) បានទៅ “កញ្ញា រិទ្ធី​ លំអរពេជ្រ ជាស្ថាបនិក និងអគ្គនាយិកា​របស់ ក្រុមសិល្បៈភ្លើងគុប” ដែលជាក្រុមមួយបង្កើតឡើងដោយផ្តោតលើវប្បធម៌ និងប្រពៃណី។

៥. ពានរង្វាន់ពន្លកថ្មី (Girl Innovator) បានទៅ “ប្អូនស្រី សែស វនសារ អាយុ១៨ឆ្នាំ បច្ចុប្បន្នជានិស្សិតនៅ Liger Leadership Academy”៕