ភ្នំពេញ៖ គណៈកម្មការ​សម្ព័ន្ធ​សកលវិទ្យាល័យ​ពិភពលោក ​ដែល​ជា​អ្នករៀបចំ​ការ​វាយតម្លៃប្រចាំឆ្នាំ​ នៃចំណាត់ថ្នាក់​សាកលវិទ្យាល័យ​កម្រិត​ពិភពលោក​ (WURI 2021/ The World's Universities Ranking with Real Impact 2021)​ បាន​ប្រកាស​ផ្ដល់​ចំណាត់ថា្នក់ ​សាកលវិទ្យាល័យជាតិ​គ្រប់គ្រង ​ចូលក្នុង​លំដាប់ Top 50 University Ranking ។

ការផ្ដល់ចំណាត់ថ្នាក់នេះ ត្រូវបានផ្ដោតលើ​កម្មវិធី​សិក្សា​ ចំនួន ៣ប្រភេទ ​ដែលសាកលវិទ្យាល័យជាតិ​គ្រប់គ្រង ​សម្រេច​បាន​នូវ​នវានុវត្តន៍​ឆ្នើម​ ក្នុង​នោះ​រួមមាន៖

  • កម្មវិធីសិក្សា​សហគ្រិនភាព (Entrepreneurial Spirit) ស្ថិតក្នុងលេខរៀង ២៦
  • កម្មវិធី​សិក្សា​បណ្ដុះ​តម្លៃ​សីលធម៌សង្គម​ (Ethical Value) ស្ថិតក្នុងលេខរៀង ៣២
  • កម្មវិធី​គ្រប់គ្រង​ក្នុងពេលមានវិបត្តិ (Crisis Management) ស្ថិតក្នុងលេខរៀង ៣៧

ដែលស្ថិតក្នុង​ចំណោម​ សកលវិទ្យាល័យ​ល្បីៗលើពិភពលោក​៕