វៀតណាម៖ សហរដ្ឋអាមេរិក បាននាំចូលបរិមាណផ្លែស្វាយរបស់វៀតណាមទ្វេដង នៅខែមករា - សីហា ២០២០ ដែលបង្ហាញពីសក្តានុពលសម្រាប់ការរីកចម្រើនបន្ថែមទៀតនៅក្នុងទីផ្សារនេះ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារពាណិជ្ជកម្មបរទេស ដែលស្ថិតក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃនៃការនាំចូលស្វាយបានកើនឡើង ៩៩,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ចំនួន ២,៧៩ លានដុល្លារ។

តម្លៃនាំចូលជាមធ្យមគឺ ២,០៦៤,៨ ដុល្លារក្នុងមួយតោន កើនឡើង ៦,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ បើនិយាយពីបរិមាណវិញ វៀតណាមឈរនៅលេខរៀងទី១២ ដែលអាមេរិកនាំចូលផ្លែស្វាយ ក្នុងរយៈពេលនេះពោលគឺស្មើនឹង ០,៣ ភាគរយនៃចំនួនសរុប។

ទីភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេស បាននិយាយថាតំរូវការផ្លែស្វាយ ជាពិសេសផ្លែឈើស្រស់នៅសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់ក្រុមហ៊ុនវៀតណាមពង្រីក។ ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវធានាឱ្យបាននូវរាល់ស្តង់ដារតឹងរឹងលើកសិកម្ម ការវេចខ្ចប់ និងការស្វែងរកប្រភពដើម៕ vnexpress