សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
សហរដ្ឋអាមេរិក៖ រដ្ឋបាលឱសថនិងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងCOVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech នៅក្នុងករណីបន្ទាន់ នៅទូទាំងសហរដ្ឋអាមេរិកតែម្តង។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ។
បើតាម FDA ការបញ្ជូនវ៉ាក់សាំង ៣លានដូសដំបូងទៅកាន់តំបន់ប្រឈមមុខខ្លាំងនៅទូទាំងសហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅសប្តាហ៍ក្រោយ។
ដោយឡែក អង្គការសុខភាពពិភពលោក (WHO) ត្រូវបានគេរំពឹងទុកថានឹងធ្វើសេចក្តីសម្រេចលើការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech, Moderna និង AstraZeneca នៅប៉ុន្មានសប្តាហ៍ទៀត(ពីរទៅបីសប្តាហ៍ទៀត)។
WHO បានបង្ហើបឲ្យដឹងថាបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន ១០ ហើយបានចាប់អារម្មណ៍ដាក់ពាក្យមកកាន់អង្គការនេះដើម្បីត្រួតពិនិត្យ និងធ្វើការដាក់ចេញឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ពួកគេនៅក្នុងករណីបន្ទាន់៕