សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ដំណើរ​ជីវិត​វិវឌ្ឍ​ទៅ​មុខ​ជា​និច្ច​ទៅ​តាម​ធម្មជាតិមិន​អាច​ប្រកែក​បាន។ ទន្ទឹម​នឹង​នោះ​ការ​​សម្រេច​គោល​ដៅ​ជីវិតនិង​ចែក​រំលែក​ក្តី​ស្រលាញ់​ទៅ​មនុស្ស​ជុំ​វិញ​ខ្លួនជា​ខ្លឹម​សារ​ពិសេស​មួយ​របស់​ជីវិត​ម្នាក់​ៗ ​ដែល​មាន​នៅ​លើ​ផែន​ដី​នេះ។ ជា​មួយ​សម្រង់​សម្តី​ខាង​ក្រោយ​របស់​ឥស្សរជន​ល្បី​ៗ ក៏​អាច​ជា​ចំណែក​មួយ​ជួយ​លើក​ទឹក​ចិត្ត​អ្នកឱ្យ​ទៅ​ដំណើរ​បន្ត​ទៅ​គោល​ដៅ​អ្នក​ផង​ដែរ​ដែល​​សម្រង់​សម្តី​ទាំង​នោះ​មាន​ដូច​ជា​៖

១. អ្នក​ដែល​មិន​ធ្លាប់​​ធ្វើ​ខុសគឺ​ជា​អ្នក​​មិន​ធ្លាប់​សាក​ល្បង​អ្វី​​ដែល​ជា​ថ្មី​(រឿង​ល្អ​ៗ)នោះ​ទេ។ -Albert Einstein- (អ្នក​ប្រាជ្ញ​រូប​វិទ្យា​អាល្លឺម៉ង់​​)

២. វា​ជា​រឿង​ល្អ​ក្នុង​ការ​​អប​អរ​នៅ​ពេល​ជោគ​ជ័យប៉ុន្តែ​​វា​កាន់​តែ​សំខាន់​​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មេរៀន​ដែល​យើង​ធ្លាប់​​ដើរ​ខុស​។ -Bill Gates- (មហា​សេដ្ឋី​បច្ចេក​វិទ្យាជន​ជាតិ​អាមេរិកាំង​)

៣. ដំបូង​គិត បន្ទាប់​មក​ជឿ​ជាក់ហើយ​បន្ទាប់​មក​សុបិន្ត​​(​ក្តី​សង្ឃឹម​)និង​​បន្ទាប់​មក​គឺ​​ធ្វើ​។ -Walt Disney- (សហ​គ្រិន​អាមេរិកាំង)

Image

៤. អ្នក​មិន​អាច​ប្រើ​ប្រាស់​គំនិត​ច្នៃ​ប្រឌិត​អស់​នោះ​ទេ។ អ្នក​កាន់​តែ​ប្រើអ្នក​កាន់​តែ​មាន​គំនិត​ច្រើន​។ -Maya Angelou- (កវី​និពន្ធ​ស្រ្តី​ជន​ជាតិ​អាមេរិកាំង​)

៥. វិធី​ដ៏​ល្អ​ប្រសើរ​បំផុត​​ដើម្បី​ទស្សន៍ទាយ​​ពី​អនាគត ​គឺ​បង្កើត​វា​។ -Abraham Lincoln- (ប្រធានាធិបតី​​សហរដ្ឋអាមេរិក​)

៦. ពេល​វេលា​​យើង​គឺ​មាន​កំណត់​ ដូច​នេះ​កុំ​ខ្ជះ​ខ្ជាយ​វា​ទៅ​លើ​រឿង​​របស់​អ្នក​ដទៃ​ច្រើន​ពេក​។ -Steve Jobs- (សហគ្រិន​បច្ចេកវិទ្យា​អាមេរិកាំង​)

៧. ភាព​រីក​រាយ​នៅ​ក្នុង​ការងារ​នឹង​ផ្តល់​នូវ​ភាព​ល្អ​​បំផុត​ទៅ​ក្នុង​កិច្ច​ការ​នោះ​។ -Aristotle-  (ទស្សន​វិទូ​ក្រិក​)

៨. កុំ​ព្យាយាម​រាប់​ពេល​ណា​ដែល​​ពិសេស​សម្រាប់​អ្នក ប៉ុន្តែ​​ព្យាយាម​ធ្វើ​ឱ្យ​ពេល​​ដែល​អ្នក​​​មាន​មាន​អត្ថន័យ​​សម្រាប់​អ្នក​។ -Muhammad Ali- (អ្នក​ប្រដាល់​អាមេរិកាំង​)

៩. យើង​ធ្វើ​ការ​រហូត​ក្លាយ​ជា​អ្វី​មួយមិន​មែន​ធ្វើ​ការ​ដើម្បី​ទទួល​បាន​អ្វី​មួយ​ទេ។ -Elbert Hubbard- (អ្នក​និពន្ធ​អាមេរិក​)៕