ប្រិយមិត្តប្រាកដជាបានស្គាល់ខ្លះមកហើយអំពីតារាក្បាច់គុនចិនហុងកុងល្បីមួយរូបដែលយើងស្គាល់ឈ្មោះថា លី ស៊ាវឡុង (Bruce Lee)។ លោកមិនត្រឹមតែជាតារាក្បាច់គុននោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំរឿង ជាគ្រូបង្ហាត់ក្បាច់គុនព្រមទាំងជាទស្សនវិទូមួយរូបផងដែរ។ តាមរយៈគំនិត និងការសម្គាល់ឃើញវែងឆ្ងាយរបស់លោកក្រមាក៏សូមបង្ហាញនូវទស្សនៈផ្ទាល់របស់ លោក ស៊ាវឡុង តាមសម្តីផ្ទាល់ដែលលោកបានលើកឡើងសម្រាប់ពិចារណាដូចខាងក្រោម៖
១- ការអួតអាងគឺបង្ហាញពីភាពល្ងង់របស់អ្នកឈ្នះទៅវិញ។
២- អ្វីដែលអ្នកគិតក៏អាចនាំអ្នកជួបលទ្ធផលទៅតាមគំនិតនោះដែរ។
៣- ចំណេះដឹងនឹងផ្តល់អ្នកនូវអានុភាពប៉ុន្តែអមដោយអត្តចរិតនឹងនាំអ្នកឱ្យទទួលបានការគោរព ឬមិនកោតសរសើរ។
៤- ប្រកាន់យកនូវអ្វីដែលមានប្រយោជន៍បដិសេដអ្វីដែលគ្មានប្រយោជន៍ ហើយបន្ថែមអ្វីដែលពិសេសនិងត្រឹមត្រូវសម្រាប់ស្ថានភាពផ្ទាល់ខ្លួនអ្នក។
៥-គ្មានដែនកំណត់គឺជាដែនកំណត់របស់មនុស្សគ្រប់គ្នា។
៦-ដើម្បីសម្របតាមកាលៈទេសៈគ្រប់ស្ថានការណ៍ខ្ញុំបង្កើតឱកាសឡើង។
៧-កំហុសនឹងអាចអភ័យទោសឱ្យប្រសិនបើម្ចាស់កំហុសចេះទទួលស្គាល់ហើយកែប្រែវា។
៨-ប្រើអ្នកស្រលាញ់ជីវិតកុំខ្ជះខ្ជាយពេលវេលា ពេលវេលាគឺបង្ហាញពីអ្វីដែលជីវិតបានព្យាយាមឡើង។
៩-ភាពអមតៈគឺជាជីវិតដែលពោរពេញដោយរឿងរ៉ាវគួរឱ្យចងចាំពីអ្នកជំនាន់ក្រោយ។
១០- បើអ្នកចំណាយពេលច្រើនពេកគិតលើអ្វីមួយនោះអ្នកនឹងមិនអាចចេញធ្វើវាឱ្យបានចេញជារូបរាងឡើយ៕