ព្យុះវីផា(WIPHA) កំពុងមានឥទ្ធពលលើប្រទេសវៀតណាមភាគខាងជើង ដែលនេះក៏អាចបង្កឲ្យកំពស់ទឹកតាមដងទន្លេមេគង្គហក់ឡើងខ្ពស់ផងដែរ ៕

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៩នេះ សម្ដេចហ៊ុន សែន បានក្រើនរំលឹកប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើនឡើងនៃកំពស់ទឹកតាមដងទន្លេនៅរដូវវស្សានេះ

នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ក្រសួង ស្ថាប័ននិងរដ្ឋបាលដែនដីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋផ្ទាល់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងនៃកម្ពស់ទឹកតាមដងទន្លេនៅរដូវវស្សានេះដែលអាចបង្កជាគ្រោះទឹកជំនន់។

សម្ដេចតេជោ ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវរួមគ្នាបន្តយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបព្ហាទឹកជូនប្រជាពលរដ្ឋជាពិសេសចំពោះទីកន្លែងមួយចំនួនដែលនៅកំពុងបន្តជួបប្រទះគ្រោះរាំងស្ងួតនៅឡើយនិងត្រូវត្រៀមផ្ដល់ស្រូវពូជជូនប្រជាពលរដ្ឋដែលរងការខូចខាត និងមានការខ្វះខាតផងដែរ។

សូមជម្រាបជូនផងដែរថា ព្យុះវីផា(WIPHA) កំពុងមានឥទ្ធពលលើប្រទេសវៀតណាមភាគខាងជើង ដែលនេះក៏អាចបង្កឲ្យកំពស់ទឹកតាមដងទន្លេមេគង្គហក់ឡើងខ្ពស់ផងដែរ៕

រូបសម្ដេចនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២ សីហា ២០១៩។SPM PAGE