សម្តេចក្រឡាហោម ស​ ខេង បានលើកឡើងពីការធ្វើកំណែទម្រង់ លើវិស័យនគរបាលមាន​ច្រើន​ទៀត ត្រូវខិតខំធ្វើទាំងអស់គ្នា មិនថាកំណែទម្រង់វិស័យនគរបាលទេ គឺមានវិស័យ​ច្រើនផ្សេងទៀតត្រូវធ្វើ។ នេះបើតាមការលើកឡើងរបស់សម្ដេច ក្នុងនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាបញ្ជាក់ថា៖ “បើមានសិក្ខាកាមណាមួយធ្លាប់រៀន​ហើយ គួរបញ្ជូនទៅវិញ នេះទី១។ ចំណែកទី២ គឺនាយកដ្ឋានបុគ្គលិកត្រូវចង្អុលធ្វើផែនការ ដើម្បីបញ្ជូនអ្នកដែលមិនទាន់រៀន មករៀន។

សម្តេចក្រឡាហោម ស ខេង ក៏បានស្នើដល់នាយកដ្ឋានអគ្គនាយករដ្ឋាន ត្រូវធ្វើ​ការវិភាគមុខងារឱ្យច្បាស់ថាខ្លួនត្រូវធ្វើការអ្វីខ្លះហើយត្រូវធ្វើការស្រាវជ្រាវឱ្យច្បាស់​ចំពោះ​គេថា គេចេះដឹងជំនាញអ្វីខ្លះមានប្រវត្តិពីណា ដោយកុំប្រើតែមនោសញ្ចេតនាថា​នេះក្មួយ​ខ្ញុំ ចេះនេះ ចេះនោះប៉ុន្តែចុងក្រោយធ្វើមិនកើត៕