សម្ដេច ស ខេង មានប្រសាសន៍ផ្ដាំមន្រ្ដីថា មើលមុខ មើលក្រោយធ្វើអីក៏ដោយ ។

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានស្ដីបន្ទោស រដ្ឋបាលខេត្តព្រះសីហនុនិងរដ្ឋបាលខេត្តក្រចេះ រឿងជម្លោះដីធ្លីដែលបាន បង្កឲ្យមានបញ្ហាកើតឡើង មិនចេះចប់ ។ នេះ បើតាមប្រសាសន៍របស់សម្ដេច ដែលបាន ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។ 

សម្ដេចក្រឡាហោម មានប្រសាសន៍ថា៖ ចំពោះករណីទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ ដែលបានយកកងកម្លាំង នគរបាល ប៉េអឹមទៅអនុវត្តន៍ជារឿងត្រឹមត្រូវ ប៉ុន្ដែបើយកកងកម្លាំងយោធាទៅអនុវត្តគឺជាការខុសច្បាប់ ។ សម្តេច ក៏បានផ្ដាំផ្ញើទៅខេត្តផ្សេងៗទៀតប្រយ័ត្នដូចខេត្តទាំងពីរ។

សម្ដេចក្រឡាហោម ស ខេង បន្តថា៖“មន្ដ្រីអនុវត្តច្បាប់មានតែនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរហើយរឿងមិនទាន់ត្រូវធ្វើផង វាមិនទាន់ចាំបាច់ ត្រូវធ្វើ”។

សម្ដេចបានបន្តថា៖ “ធ្វើទៅបើយើងមិនធ្វើខុស ប៉ុន្ដែបើយើងធ្វើខុសច្បាប់ អាហ្នឹងគឺកាន់តែខុសទៀត…ចឹងមើលមុខ មើលក្រោយធ្វើអីក៏ដោយ”៕