ខេត្ត​ព្រៃវែង​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការមិន​គាំទ្រ​ឲ្យក្រុមហ៊ុន​ នាំចូល​ជ្រូក​ពី​ថៃព្រោះ​ជាការ​សម្លាប់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​។ ការមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្ដេចតេជោ ​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នាព្រឹក ទី​១៤ ខែកក្កដានេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «​មាន​ក្រុមហ៊ុន​មួយ តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទបានស្នើ​សុំ​នាំ​ជ្រូក ១​លាន​ក្បាល​ពី​ថៃ​។ តែ​ខ្ញុំ​បាន​ចារ​ថាឲ្យ​សិក្សា​សិន​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា បើសិនជា​យល់ព្រម​ឲ្យ​នាំ​ជ្រូក​ចូល​ពី​ថៃ នោះ​ជាការ​សម្លាប់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​។ តែបើ​មានការ​នាំចូល​ជ្រូក​ពី​ក្រៅ គឺ​ត្រឹមតែ​បំពេញតម្រូវការ​ក្នុងស្រុកដែល​យើង​ខ្វះខាត​ជាង ១០% បាន​ហើយ​៕