ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជាសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចបញ្ចុះថ្លៃប្រេងឥន្ទនៈ ៤សេនដុល្លារក្នុង១លីត្ រលើតម្លៃលក់រាយ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ដែរថា តាមតម្លៃប្រេងជាមធ្យមលើទីផ្សារអន្តរជាតិតម្លៃប្រេងសម្រាប់លក់រាយពីថ្ងៃ ១៦ ដល់ ៣០ ខែមិថុនា ត្រូវលក់ក្នុងតម្លៃ ៣០១០រៀល/លីត្រ សម្រាប់សាំងធម្មតា និង២៧៧៤រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ តែដោយមានការបញ្ចុះថ្លៃប្រេងពី សម្ដេចតេជោ ធ្វើឲ្យតម្លៃនៅលើទីផ្សារ ត្រូវលក់ត្រឹម២៨៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ២៦០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕