រាជធានីភ្នំពេញ៖ សម្ដេចស្នើឲ្យអាជាធរខេត្ដព្រះសីហនុ ធ្វើយ៉ាងណាមានវិធានការនិងរកវិធីដោះស្រាយ ដើម្បីបិទចរាចរណ៍មនុស្សចេញពីខេត្ដព្រះសីហនុ ទៅកាន់ខេត្ដផ្សេងៗ ជាពិសេស តាមកំពតនិងផ្លូវជាតិលេខ៤។ នេះបើតាមសារសំលេង ដែលចេញផ្សាយកាលពីយប់ម្សិលមិញ នេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈខេត្ដព្រះសីហនុ កំពុងកើតមានករណីវិជ្ជមានកូវីដ១៩ ច្រើន និងបន្តកុំឲ្យមានប៉ះពាល់ដល់ការនាំចេញនាំចូល។
ប្រសាសន៍សម្ដេចតេជោ៖ យើងត្រូវគ្រប់គ្រងឱ្យបានស្ថានការណ៍ទាំងឡាយដែលបាន និងកំពុងវិវត្តអាក្រក់នៅទីនោះ។ ឥឡូវបញ្ហាសំខាន់ កុំឱ្យរីកចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តផ្សេង[...]
សម្ដេចក៏បានមានប្រសាសន៍ឲ្យ អាជ្ញាធរមានសមត្ថកិច្ច ធ្វើការងារនេះឱ្យបានម៉ត់ចត់ដើម្បីចៀសវាងការចម្លងទៅកន្លែងផ្សេង ប៉ុន្តែកុំឱ្យប៉ះពាល់ទៅការដឹកទំនិញនាំចេញនាំចូល។
សូមជម្រាបជូនដែរថា វ៉ាក់សាំងរបស់ចិន Sinopharm និង AstraZeneca នឹងត្រូវបញ្ជូនទៅកាន់ខេត្តព្រះសីហនុផងដែរ ដើម្បីចាក់ជូនមន្រ្តី និងប្រជាពលរដ្ឋ៕