ខេត្តកំពង់ចាម៖ ថ្លែងពីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមកិច្ចដោយផ្ទាល់ក្នុងប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅDavos នាខែមករា ២០២២ ខាងមុខនេះ។

ជាបឋមនៃវត្តមានក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏បានប្រកាសពីថ្នាក់ដឹកនាំស្ថាប័នដែលត្រូវវត្តមានជាមួយសម្ដេចទេជោ គឺ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកឧត្តម ប៉ាន សូរស័ក្ដិ ផងដែរ។

សូមជម្រាបជូនដែរថា វេទិកាសេដ្ឋកិច្ចពិភពលោក ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ១៧ ដល់២១ មករា ឆ្នាំ​២០២២ នៅ​ទីក្រុង Davos ប្រទេសស្វីស  បន្ទាប់ពីបានអាក់ខានដោយសារវិបត្តិកូវីដ ហើយវេទិកាពិភពលោកនេះ មានប្រធានបទរួម "ធ្វើការរួមគ្នា ស្តារទំនុកចិត្តឡើងវិញ"។

ក្នុងដំណើរទស្សនៈកិច្ចនេះ សម្ដេចតេជោ ក៏គ្រោងនឹងបំពេញដំណើរទស្សនៈកិច្ចនៅប្រទេសស្លូវ៉ានៀ និងការបើកដំណើរការស្ដង់ទេសចរណ៍របស់កម្ពុជា នៅឌុយប៉ៃ៕