បន្ទាប់ពីបានបញ្ចប់នូវជំនួបកំពូលទ្វេភាគីរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រធានាធិបតីគុយបា បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន៖
ទី១៖អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសាធារណៈគុយបា ភាគីកម្ពុជា ដែលចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលជាមួយឯកឧត្តមវេជ្ជបណ្ឌិត ហូសេ អាងហ្គេល ព័រតាល់ មីរ៉ាន់ដា រដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ គុយបា។
ទី២៖ ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាងឯកឧត្តម ហេឡាដូ ផេណាល់ប៊ែរ ព័រតាល់ អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា ជាមួយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង
ទី៣៖អនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានឧត្តមសិក្សាទំនាក់ទំនងអន្តរជាតិ នៃសាធារណរដ្ឋគុយ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម រ៉ូហេលីអូ ស៊ីរ៉ា ឌីយ៉ាស ព្រឹទ្ធបុរស នៃវិទ្យាស្ថានទំនាក់ទំនងបរទេសជាន់ខ្ពស់ នៃក្រសួងការបរទេសគុយបា៕