នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Esteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបា។

ជំនួបនេះ ឯកឧត្តមប្រធានសភាអំណាចប្រជាជនគុយបាបានស្វាគមន៍យ៉ាងកក់កក្តៅចំពោះវត្តមានរបស់សម្ដេចតេជោ ដែលបានអញ្ជើញមកកាន់មន្ទីរសភាគុយបានៅពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមកប្រទេសកម្ពុជា និងគុយបាមានទំនាក់ទំនង

និងមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមក។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីស្ថានភាពនៃប្រទេសគុយបាជា ពិសេសការដំណើរការនៃរដ្ឋសភាគុយបា។ ឯកឧត្តមបានមាសប្រសាសន៍ថា រយៈពេលជាង៦២ឆ្នាំកន្លងមកនេះទំនាក់ទំនងរវាងកម្ពុជា និងគុយបាន គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមទាំងជាលក្ខណៈមិត្តភាព ជាពិសេសឯកឧត្តមមានភាពជឿជាក់ថា យើងនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយកន្លងមកនេះប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីនេះ។

 ឯកឧត្តមបានមានប្រសាសន៍ថា សម្ដេចតេជោធ្លាប់មកបំពេញទស្សនកិច្ចនៅប្រទេសគុយបានៅឆ្នាំ១៩៩៩ ហើយប្រទេសគុយបានៅតែប្រឈមនៃការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅ ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមួយឆ្នាំក្រោយមកសម្ដេចតេជោក៏បានបន្តបំពេញទស្សនកិច្ចមកប្រទេសគុយបាលជាថ្មីទៀតក្នុងការចូលរួមកិច្ចប្រជុំកំពូលដែលប្រទេសគុយបាបានរៀបចំនៅពេលនោះ។នៅពេលនេះជាពេលសំខាន់ដែលយើងនឹងលើកអំពីចំណុចសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមប្រធានរដ្ឋសភាគុយបាលបានមានប្រសាសន៍ថា កន្លងមកយើងបានលើកឡើងអំពីទំនាក់ទំនងក្នុងក្របខ័ណ្ឌចលនាមិនចូលបក្សសម្ព័ន្ធដែលវាមានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមមានប្រសាសន៍ថា កន្លងមកប្រទេសគុយបាធ្លាប់ជួបបញ្ហាប្រឈមដូចជាការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដូច្នេះឯកឧត្តមចាត់ទុកថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក វាបានផ្ដល់ការលំបាកចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ប្រទេសគុយបា ហើយឯកឧត្តមចាត់ទុកថា នេះជាការរំលោភជាប្រព័ន្ធចំពោះសិទ្ធិមនុស្ស ដែលប្រឆាំងនឹងប្រជាពលរដ្ឋគុយបាលផងដែរ។ 

ឯកឧត្តមបានមានប្រសាសន៍អំពីស្ថានភាពពេលកូវីដចាប់ផ្ដើមនៅប្រទេសគុយបាល ទី១)គឺស្ថានភាពនៃជំងឺកូវីដ-១៩ និងទី២)គឺការលំបាកនៃការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយរដ្ឋសភាគុយបាន នឹងបន្តខិតខំប្រឹងប្រែងធ្វើការ ដើម្បីគាំទ្ររដ្ឋាភិបាលគុយបាលជាបន្តទៀត ពិសេសក៏បានដាក់ចេញនូវច្បាប់ ក៏ដូចជាវិធានការផ្សេងៗជាច្រើនទៀតក្នុងការគាំទ្ររដ្ឋាភិបាលគុយបា ។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីច្បាប់ដែលបានដាក់ចេញដោយសភាគុយបាគឺមាន៣០ ច្បាប់ រួមទាំងច្បាប់ដទៃទៀតមានចំនួន៦០ឯណោះ ដូច្នេះឯកឧត្តមបានគូបញ្ជាក់ថាទោះជាយ៉ាងណាក៏ដោតសភានៅតែដើរតួនាទីសំខាន់ក្នុងការគាំទ្ររដ្ឋាភិបាលគុយបា។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា យើងបានផ្សារភ្ជាប់នូវទំនាក់ទំនង ជាមួយប្រជាជនយើង យើងក៏មានការគាំទ្រពីប្រជាជនយើងផងដែរ ជាពិសេសយើងក៏មានការផ្ដល់ឱកាសឲ្យប្រជាជនមានការបោះឆ្នោត។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោអំពីលក្ខណៈច្បាប់ ក៏ដូចជាដំណើរការបោះឆ្នោតនៅប្រទេសគុយបាលផងដែរ ដោយ ឯកឧត្តមបញ្ជាក់ថា ត្បិតមានការប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក្នុងនោះចំនួន៩៥% នៃអ្នកចុះឈ្មោះបោះឆ្នោត គឺមាន៩២% បានទៅបោះឆ្នោតគាំទ្រសភាអំណាចប្រជាជនគុយបា។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គុយបាឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមក៏ធ្លាប់អញ្ជើញមកប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រប្រទេសគុយបា។ អ្វីត្បិតតែប្រទេសគុយបាលត្រូវបានទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជានៅតែបន្តសហការ និងធ្វើការជាមួយគុយបា ។ ឯកឧត្តមក៏បានអរគុណសម្ដេចតេជោដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានពីប្រទេសគុយបា ត្បិតមានប្រព័ន្ធការផ្សព្វផ្សាយមួយចំនួនផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាលគុយបាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាកន្លងមកនេះនៅតែគាំទ្រដល់ប្រទេសគុយបាលជានិច្ច។ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវអង្ករដល់ប្រទេសគុយបា ។ ឯកឧត្តមបានបញ្ជាក់ថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងគុយបា មកដល់ពេលនេះគឺស្ថិតក្នុងស្ថានភាពមួយមានខ្ពស់បំផុត ជាពិសេសការទស្សនកិច្ចដោយសម្ដេចតេជោមកប្រទេសគុយបាននៅពេលនេះ ជាសក្ខីភាពនៃការលើកកម្ពស់ទំនាក់ទំនងទ្វេរភាគី ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

នៅក្នុងជំនួបនេះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមចង់គោរពអញ្ជើញសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសគុយបានាពេលខាងមុខ។ ក្នុងជំនួបនេះ ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច និងនយោបាយផងដែរ។ ឯកឧត្តមចង់ឃើញប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសបន្តមានសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានគោលបំណងពង្រឹងទំនាក់ទំនងរវាងរដ្ឋសភា និងរដ្ឋសភា នៃប្រទេសទាំងពីរ ជាពិសេសពង្រីក ពង្រឹងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ វិស័យអប់រំ វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងការវិនិយោគទៅវិញទៅមក។ ឯកឧត្តមបញ្ជាក់ថា ដោយសារបច្ចុប្បន្នយើងមានបច្ចេកវិទ្យាជឿនលឿន យើងអាចប្រជុំតាមប្រព័ន្ធអនឡាញបានផងដែរ ដូច្នេះយើងមានឱកាសក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ប្រទេសគុយដាមានចំណាប់អារម្មណ៍ចង់ក្លាយជាអ្នកសង្កេតការណ៍ក្នុងអាស៊ាន និងទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់នៅក្នុងជំនួបនេះថា សម្ដេចពិតជារីករាយ និងអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាគុយបាល ដែលបានទទួលស្វាគមន៍សម្ដេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅជាទីបំផុត ហើយសម្ដេចតេជោបានចាត់ទុកថាមដំណើរទស្សនកិច្ចរបស់សម្ដេច នាពេលនេះ ជាដំណើរទស្សនកិច្ចមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ក្នុងការរឹតចំណងមិត្តភាពទំនាក់ទំនងរវាងកម្ពុជានិងគុយបានបន្ថែមទៀត។ ជាងនេះទៅទៀត សម្តេចតេជោក៏បានអរគុណដល់គុយបាដែលបានធ្វើការចែករំលែកនូវព័ត៌មានអំពីស្ថានភាពនៅប្រទេសគុយបា។ ទាក់ទងទៅនឹងអ្វីដែលឯកឧត្តមបានមានប្រសាសន៍ពីទំនាក់ទំនងរវាងកម្ពុជា និងអង្គុយបាកន្លងមកនេះ សម្តេចតេជោសូមសម្ដែងនូវការកោតសរសើរចំពោះប្រជាជនគុយបាដែលបន្តប្រឆាំងអ្វីដែលជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលចាត់ទុកថា វាមិនមានយុត្តិធម៌សម្រាប់គុយបានោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏មានការកោតសរសើរចំពោះប្រជាជននិងរដ្ឋាភិបាលគុយបា ក៏ដូចជារដ្ឋសភាគុយបាលដែលបានធ្វើឱ្យប្រទេសគុយបាយកឈ្នះទៅលើជំងឺកូវីដ-១៩ ហើយក៏មានលទ្ធភាពផ្ដល់វ៉ាក់សាំងដល់បណ្ដាលប្រទេសមួយចំនួនទៀតផង។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ថ្វីត្បិតកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មិនមានស្ថានទូតគុយបានៅកម្ពុជាទេ តែក្រោយឆ្នាំ១៩៩៩ ក្រោយខ្មែរក្រហមត្រូវបានផ្ដួលរំលំ ប្រទេសគុយបាបានដាក់ស្ថានទូតនៅកម្ពុជាវិញ ហើយមិនតែប៉ុណ្ណោះ ប្រទេសគុយបា ក៏បានជួយដល់ប្រទេសកម្ពុជានាគ្រាលំបាកនោះផងដែរ។ ដែលកន្លងមកយើងមានសមិទ្ធផលបន្សល់ទុកជាឈ្មោះមួយចំនួនដូច ជាស្ករគុយបា មជ្ឈមណ្ឌលក្មេងកំព្រាគុយបា យើងមានទូកដរគុយបា នៅអ្នកលឿងនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រយៈពេល៦២ ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងគុយបា មានលក្ខណៈស្ថេរភាព ជាពិសេសនយោបាយ ត្បិតតែមានការផ្លាស់ប្ដូរច្រើនមែន តែទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរមានស្ថេរភាព មិនតែប៉ុណ្ណោះយើងនៅបន្តដាក់ស្ថានទូតទៅវិញទៅមក ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ទៀតថា កន្លងមកនេះ ប្រទេសគុយបាធ្លាប់បានជួយផ្តល់នូវការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើវិស័យកីឡា វិស័យអប់រំ ជាដើម ។ សម្តេចតេជោក៏បានមានប្រសាសន៍ទៀតថានៅពេលខាងមុខនេះ យើងនឹងមានទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបាទៅកាន់ប្រទេសកម្ពុជា និងមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីគុយបាទៅកាន់ប្រទេសកម្ពុជាផងដែរ ។ ក្រៅពីនោះយើងនឹងមានឯកសារ នៃកិច្ចព្រមព្រៀងមួយចំនួន ទាំងការជំរុញកិច្ច និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ។

សម្តេចតេជោបានគូសបញ្ជាក់ទៀតថា កំណើរទស្សនកិច្ចលើកនេះ ប្រទេសកម្ពុជា និងផ្ដល់ជាអំណោយជូនដល់ប្រទេសគុយបា នូវអង្ករចំនួនអង្ករ៦,០០០តោន។ ក្នុងឱកាសនេះ សម្ដេចក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់ឧត្តមប្រធានរដ្ឋសភាគុយបា និងក៏មានការអញ្ជើញឯកឧត្តមទៅបំពេញទស្សនកិច្ចនៅកម្ពុជានារយៈពេលសមស្របខាងមុខផងដែរ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈទំនាក់ទំនងសភានៃប្រទេសយើងទាំងពីរ នឹងបន្តធ្វើការ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីគាំទ្រការងាររដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ហើយការងារពាក់ព័ន្ធទៅនឹងអាស៊ានវិញសម្ដេចតេជោបានមានប្រសាសន៍ថា ដោយមានវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងឱកាសនេះដែរ ដូច្នេះយើងនឹងបន្តធ្វើការជាមួយគ្នាជាបន្តទៀត៕