ខេត្តសៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យ ៧៣អនក្រ.តត ដោយសម្រេចតែងតាំង លោក ប្រាក់ សោភ័ណ ឧត្តមមន្រ្តីថ្នាក់ លេខ៣ ជាអភិបាលរងខេត្តសៀមរាប។

ក្នុងអនុក្រឹត្យនេះ ក៏មានកាផ្ទេរមុខតំណែងលោក ង៉ាន់ ភិរុណ ពីអភិបាលរងខេត្តសៀមរាប ទៅបម្រើការងារជា អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃវិញ។

លោក ប្រាក់ សោភ័ណ គឺជាឧត្តមសេនីយ៍​ទោ មានមុខងារជា អគ្គនាយករង​ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សាសន្តិភាព​ បោសសម្អាត​មីន​ និង​កាកសំណល់​សង្គ្រាម និងជាប្រធានប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ខេត្តសៀមរាបផងដែរ៕