រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៥ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីការប្រុងបៀប ដើម្បីតៀមរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ អាយុពី​៦ដល់១២ឆ្នាំ នៅថ្ងៃសុក្រនេះ​​ ដែលមានចំនួនកុមារប្រមាណ ១លាន៩សែននាក់ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ ការប្រកាសនេះ បន្ទាប់ពីការចាក់វ៉ាក់សាំងដល់កុមារ ១២ដល់១៨ឆ្នាំ ជិតសម្រេចបានគោលដៅ ដោយការចាក់វ៉ាក់សាំងបានជាង ១លាន៧សែននាក់រួចទៅហើយ។  ការចាក់វ៉ាក់សាំងនេះ នឹងអាចបង្កើនសុវត្ថិភាព ដល់ការបើកការសិក្សាឡើងវិញសម្រាប់បឋមសិក្សា បន្ទាប់ពីការបើកវិទ្យាល័យ អនុវិទ្យាល័យ មហាវិទ្យាល័យ នៅថ្ងៃ ១៥ កញ្ញានេះ។

សម្ដេចតេជោ ក៏នឹងចូលរួមបើកយុទ្ធនាការថ្នាក់ជាតិនេះ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រផងដែរ៕