ថ្ងៃ៥ ខែសីហា ២០២០នេះ ជាថ្ងៃខួបកំណើត គម្រប់ ៦៨ឈានចូល ៦៩ឆ្នាំ របស់សម្ដេចតេជោ ពិតប្រាកដ ដោយយក (៥ សីហា ១៩៥២ - ៥សីហា ២០២០)។ 

សម្ដេចតេជោ ក៏បានបញ្ជាក់សារឡើងវិញដែរថា ដោយថ្ងៃកំណើតសម្ដេចតេជោ មានដល់ទៅពីរ។ ១គីថ្ងៃ ៤ មេសារ ១៩៥១ និងមួយទៀតគឺថ្ងៃ​៥ សីហា ២៩៥២។

សម្ដេចតេជោ បញ្ជាក់៖  "សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំ ទោះបីខុសឆ្នាំក៏ដោយព្រោះខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ៖ ១.ថ្ងៃ៤មេសា១៩៥១ ដែលខ្ញុំបានបក ស្រាយម្តងរួចហើយ គឺថ្ងៃ៤មេសា យកថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវ របស់សម្តេចឪសម្តេចព្រះនរោត្តមសីហនុ ឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយ ច្រឡំនិងយកទៅផ្សាយល្ងាច ថ្ងៃ ៨មករា១៩៧៩ ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះខ្ញុំមិនបានកែតម្រូវទេព្រោះចង់ឱ្យ ខ្លួនមានអាយុច្រើនបន្តិច ដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។  ២.ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃ ៥ សីហា ១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ "

សម្ដេចតេជោបន្តលើកឡើងទៀតថា ៖ ទោះជូនពរ៦៩ឆ្នាំឬ៧០ឆ្នាំគឺទទួលបានទាំងអស់ និងសូមអរគុណសម្រាប់ការ ស្រឡាញ់រាប់អាន។