ក្រុងតាខ្មៅ៖ នាព្រឹកទី ១៤ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន និងភរិយា បានអញ្ជើញចាក់វ៉ាក់សាំងដូសទី៣ នៅគេហដ្ឋានរបស់សម្ដេច។ ការចាក់ដូសទី៣នេះ គឺគិតពីដូសទី២ទៅដូសទី៣ ត្រូវមានគម្លាតរយ:ពេលពី៤ទៅ៦ខែ។  

សូមជម្រាបជូនដែរថា នៅទូទាំងប្រទេស ការចាក់ដូសទី៣ឬដូសជំរុញ បានប្រមាណជិត៧៨មុឺននាក់រួចទៅហើយ។ ហើយរាជរដ្ឋាភិបាលនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបាន ចាក់ដូសទី១និងដូសទី២រួចរាល់ ទៅតាមពេលវេលាដែលត្រូវកំណត់។

បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូស ជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សម្ដេចតេជោក៏បានបង្ហោះសារ បង្ហាញពីសុខភាពរបស់សម្ដេច។

សម្ដេចតេជោ មានប្រសាសន៍ថា៖ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុង ខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា