ម្ចាស់ក្សត្រី អ៊ូ​ប៊ុន​រតនាដែលជាព្រះរាម របស់ស្ដេច ​មហា វ​ជិ​រាល​ង្ក​រណ៍ បានយល់ព្រម ទទួលយកការអញ្ជើញជាបេក្ខភាពនាយករដ្ឋមន្ត្រី។

(ក្រុងបាងកក)៖ ក្នុងថ្ងៃសុក្រនេះ សមាជិក​រាជ្យវ​ង្សស្ដេចថៃ​ ព្រះនាម អ៊ូ​ប៊ុន​រតនា ( Ubolratana Rajakanya) បានប្រកាសអំពីការឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្រ្ដី ឲ្យគណបក្ស​ រក្សា​ជាតិ​ថៃដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ ក្នុងប្រទេសថៃ នាថ្ងៃ ២៤ ខែមីនាខាងមុខ ដែលជាការ​បោះឆ្នោត​លើកដំបូង​បំផុត ​ចាប់ពី​រដ្ឋប្រហារ​យោធា ​កើតឡើង​ឆ្នាំ២០១៤​។

គណបក្ស​រក្សា​ជាតិ​ថៃ (Thai Raksa Chart) ដែលមានសម្ព័ន្ធភាពនឹងលោកថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ក៏បានប្រកាសផងដែរថា ម្ចាស់ក្សត្រី អ៊ូ​ប៊ុន​រតនា ដែលជាព្រះរាម របស់ស្ដេច ​មហា វ​ជិ​រាល​ង្ក​រណ៍ បានយល់ព្រម ទទួលយកការអញ្ជើញជាបេក្ខភាពនាយករដ្ឋមន្ត្រី។

នេះ​ជា​លើកដំបូង ​ដែល​សាច់ឈាម​រាជ្យ​វង្ស​ ស្វះ​ស្វែងរក​តំណែង​នយោបាយ​កំពូល​របស់​រដ្ឋចាប់ពី​ពេលដែល​ថៃ​ជ្រើស​រើសយក​របបរាជានិយម ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៣២​។ 

ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រតនា មានជន្មាយុ 67ឆ្នាំ ធ្លាប់សិក្សានៅ MIT ជាវិទ្យាស្ថានដ៏មានល្បីល្បាញបំផុតក្នុងពិភពលោក គឺជាកូនច្បងរបស់ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលបានសោយទីវង្គត់ក្នុងឆ្នាំ ២០១៦ ៕ Reuters

Ubolratana Rajakanya (រួបភាព ពី Reuters)