ពិនិត្យមើល សកម្មភាពទាំង ៩ ខាងក្រោមនេះ និងអាចប្រែកា្លយជាអ្នកមាន បានយ៉ាងលឿន និងមិនគួរឱ្យជឿ។
១. គិតអោយបាន៤មុខ ពីវិធីសាស្រ្ដដែលអ្នកអាចអាចរកប្រាក់បាន ក្រៅពីការធ្វើការ
ប្រសិនបើអ្នកចង់ក្លាយជាអ្នកមានអ្នកត្រូវឈប់គិតថា "ខ្ញុំរកប្រាក់បានគ្រប់គ្រាន់ហើយ"ហើយបានចាប់ផ្តើមគិតថា "ខ្ញុំអាចរកចំណូលបានច្រើនទៀត" ។ សរសេរវិធីបួនយ៉ាងដែលអ្នកអាចរកប្រាក់បានក្រៅពីការងារចំបងរបស់អ្នកដូចជាការងារក្រៅម៉ោង ការសរសេរជាសៀវភៅ ការលក់ទំនិញ ឬធ្វើអាជីវកម្មផ្សេងៗ។
២. ឆ្លៀតពេលរៀនក្នុងពេលទំនេរ
ដើម្បីអោយអាជីពរបស់អ្នកមានការរីកចំរើនហើយក្លាយជាអ្នកមាន អ្នកត្រូវតែបង្កើនជំនាញនិងចំណេះដឹងថ្មី។ ជំនួសអោយការផ្តោតតែលើការខិតខំប្រឹងប្រែងនៅក្នុងការធ្វើការងារ អ្នកគូរតែរៀនបន្ថែមទៀតក្នុងពេលទំនេរ ។មានវិធីជាច្រើនដែលអ្នកអាចធ្វើបាន ដូចជាការអានសៀវភៅស្ដាប់អត្ថបទសំលេង ចុះឈ្មោះចូលរៀន ឬចូលរួមក្នុងសិក្ខាសាលាជាដើម។ ចាំថា ជំនាញកាន់តែច្រើនរកចំណូលបានកាន់តែច្រើន។
៣. កំណត់គោលដៅហិរញ្ញវត្ថុអោយបានជាក់លាក់
"ប្រសិនបើអ្នកធ្វើអ្វីដូចដែលអ្នកតែងតែធ្វើ អ្នកនឹងទទួលបាននូវអ្វី ដែលអ្នកតែងតែបានទទួល។" ភាគច្រើនគិតថា បើគេនិយាយពីគោលដៅហិរញ្ញវត្ថុ គឺនិយាយពីការជួល និងចំណាយថ្លៃវិក័យប័ត្រតែអ្នកត្រូវគិតអោយបានច្រើនជាងនេះ គឺការកំណត់គោលដៅហិរញ្ញវត្ថុ ដូចជាការសន្សំការបង់ប្រាក់បំណុល ឬការបង្កើនប្រាក់ចំណូលប្រចាំឆ្នាំបន្ថែម ។
៤. ប្រាក់គឺជាមិត្តភក្តិមិនមែនជាសត្រូវ
ប្រាក់ ទុកចំណាយលើថ្លៃផ្ទះវាមានសមត្ថភាពក្នុងការផ្តល់ឱ្យអ្នកនូវសន្ដិសុខក្នុងការរស់នៅ ដូច្នេះអ្នកត្រូវមើលប្រាក់ជាមិត្តមិនមែនជាសត្រូវ។ សរសេរបញ្ជីឈ្មោះចំនួន ២០ ដែលអ្នកសប្បាយនឹងចាយលុយ ដូចជាផ្ទះឡាន ខោអាវ ស្បែកជើងថ្មី ។ល។ ប្រសិនបើអ្នកពិបាកនឹងមើលឃើញពន្លឺនៃការរកលុយ រំលឹកខ្លួនឯងថា លុយអាចនឹងងាយរក ហើយក៏ពិបាកនឹងរកផងដែរ។
៥. ដោះស្រាយបញ្ហាមួយជារៀងរាល់សប្តាហ៍
អ្នកមាន ច្រើនតែជ្រើសរើសយកការផ្តោតលើការដោះស្រាយបញ្ហាជាជាងការត្អូញត្អែរពីបញ្ហា ។ ចិត្ដគំនិតបែបនេះ អាចអោយការគិតពីដំណោះស្រាយមានការរីកចំរើន សាកល្បងបើកភ្នែករបស់អ្នកក្រលេកមើល ឱកាសផ្នែកហិរញ្ញវត្ថុថ្មីមួយដែលអាចផ្តល់ប្រយោជន៍ដល់អ្នក ។ សរសេរ បញ្ហាហិរញ្ញវត្ថុមួយសប្តាហ៍ម្តងដូចជាការបង្កើនប្រាក់ចំណូលយ៉ាងដូចម្ដេច កាត់បន្ថយការចំណាយផ្សេងៗ បន្តិចម្ដងៗដោយរបៀបណា រហូតដល់អ្នកឃើញលទ្ធផល។
៦. ធ្វើអ្វីមួយដែលអាចនាំអ្នកចេញពីកន្លែងស្រនុក
មានមនុស្សជាច្រើនមានការភ័យខ្លាចសម្រេចចិត្តដែលពិបាក តែអ្នកមាន ច្រើនតែមានឆន្ទៈក្នុងការសម្រេចចិត្តលើការងារទាំងនេះ។គិតចាប់ពី ការលាឈប់ពីការងារ មកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដើម្បីសុំការដំឡើងប្រាក់ឈ្នួល។ ជម្រើសជាច្រើន តែងតែពិបាកក្នុងពេលដំបូង តែងតែមានផ្លែផ្កាល្អនៅទីបញ្ចប់។ ធ្វើអ្វីដែលអាចអោយអ្នកមានអារម្មណ៍ថាពិបាក ប៉ុន្តែអាចធ្វើអោយស្ថានភាពជីវិត ប្រសើរជាងមុន និងអាចកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបាន។
៧. តាមដានការរីកចំរើនផ្នែកហិរញ្ញវត្ថុរបស់អ្នកជារៀងរាល់ខែ
ប្រសិនបើអ្នកមានទម្លាក់អាក្រក់ជាមួយនឹងការចំណាយ មិនថាអ្នកមាន ឬអ្នកក្រនោះទេ អ្នកនឹងអាចសល់ប្រាក់តិចតួច ឬក៏គ្មានសល់អ្វីសោះនៅចុងខែ។កត់ប្រាក់ចំណូល និងការចំណាយអោយបានច្បាស់លាស់។ អ្វីដែលអ្នកចំណាយច្រើន តើអ្នកអាចកាត់ចំណាយចេញខ្លះបានទេ ? ការព្យាយាមកាត់ចំណាយតាមរបៀបនេះ នឹងអាចអោយហិរញ្ញវត្ថុអ្នកប្រសើរឡើង ។
៨. អោយអាទិភាពលើគោលដៅរបស់អ្នក
អ្នកប្រហែលជាមានគោលដៅហិរញ្ញវត្ថុរួចហើយប៉ុន្តែប្រសិនបើអ្នកមានច្រើនពេក នោះអាចនឹងគ្មានគោលដៅណាមួយបានសម្រេច។ជំនួសឱ្យការសន្សំ សម្រាប់ទិញរថយន្តថ្មី និងដើម្បីដើរលេងក្នុងថ្ងៃឈប់សម្រាក ក្នុងពេលដំណាលគ្នាដែលអ្នកត្រូវបង់បំណុលតើការសម្រេចចិត្តណាមួយដែលមានសារៈសំខាន់បំផុតសម្រាប់អ្នក? ផ្តោតលើការសម្រេចអោយបានត្រឹមត្រូវ បន្ទាប់មកផ្លាស់ប្ដូរគោលដៅបន្ទាប់របស់អ្នក។
៩. ការចាប់ផ្តើមការវិនិយោគដោយឈ្លាសវៃ
ប្រសិនបើអ្នកគ្មានបទពិសោធលើការវិនិយោគ កុំចាប់ផ្តើមវិនិយោគដោយគ្មានចំណេះដឹង។ពិភាក្សាជាមួយអ្នកជំនាញ អំពីរបៀបធ្វើការវិនិយោគដែលល្អ ឬសិក្សាទៅលើអត្ថបទដែលទាក់ទងនឹងការវិនិយោគ។នៅពេលដែលអ្នកទទួលបានការអប់រំ និងចំណេះដឹងអំពីការវិនិយោគ អ្នកអាចធ្វើការវិនិយោគខ្នាតតូចនៅក្នុងអាជីវកម្មដែលអ្នកដឹង នោះនឹងអាចទទួលផលចំណេញជាមិនខាន៕