នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឡើងមួយលេខទៀត មកកាន់កំពូលមហាសេដ្ឋីទី២ លើពិភពលោក ជំនួសសហស្ថាបនិកក្រុមហ៊ុន Microsoft លោក ហ្គេតស៍ (Bill Gates) ដែលត្រូវចុះមកនៅលេខ៣ និងមានតែលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ប៉ុណ្ណោះដែលជាអ្នកមានជាងគេនៅលេខ១ ដដែល។

ទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk ដែលទើបតែមានអាយុ ៤៩ឆ្នាំ បានកើនឡើងប្រមាណ ១០០ ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំនេះ ដែលជំរុញឱ្យលោកឈានមុខលោកហ្គេតស៍ កាលពីថ្ងៃអង្គារទ្រព្យសម្បត្តិមានចំនួន ១២៨ពាន់លានដុល្លារ ដែលលើសលោក Bill Gates បន្តិច នេះបើយោងតាមសន្ទស្សន៍ពីស្ថាប័ន Bloomberg។

ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏ធំរបស់លោក Musk ភាគច្រើនបានមកពីការកាន់កាប់ភាគហ៊ុន ២០ ភាគរយនៃក្រុមហ៊ុន Tesla និង ៥៤ ភាគរយនៃក្រុមហ៊ុនដឹកជញ្ជូនអវកាសរបស់លោកគឺ SpaceX ។

កាលពីដើមឆ្នាំនេះ អ្នកត្រួសត្រាយបច្ចេកវិទ្យាអាយុ ៤៩ ឆ្នាំរូបនេះបានប្រកាសថាគាត់នឹងលក់ទ្រព្យសម្បត្តិទាំងអស់ស្ទើរតែទាំងអស់ហើយគ្មានផ្ទះផ្ទាល់ខ្លួនដោយនិយាយថាគាត់លែងចង់រងការវាយប្រហារពីការក្លាយជាមហាសេដ្ឋី៕